ខេត្តបាត់ដំបង៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ជាពិសេសការនាំចូលគ្រឿងញៀនឆ្លងដែន លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលេីនេះ លោកស្នងការរង បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វេីការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿ ងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបងលេី ០២គោលដៅគឺ៖
*គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៧B ក្រុមទី៦ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមមាន៖
-រថយន្តធុនធំ ចំនួន ៩៧គ្រឿង មនុស្ស ១៤៥នាក់ស្រី៤៧នាក់។
-រថយន្តធុនតូចចំនួន ១៣៨គ្រឿង មនុស្ស ២១០នាក់ស្រី៩៥នាក់។
*គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន វេលាម៉ោង១៣និង៣០នាទីរសៀល ៖
-រថយន្តធុនធំ ចំនួន ៧២គ្រឿង មនុស្ស១២៥នាក់.ស្រី២៥នាក់។
-រថយន្តធុនតូចចំនួន ១៥៥នាក់ មនុស្ស ២៥៧នាក់ស្រី១២៥នាក់។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចពុំបានរកឃើញអ្នកផ្ទុកសារធាតុញៀនក្នុងទឹកនោម ឬសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ឡើយ៕ដោយ៖សហការី