ភ្នំពេញ : មិនដឹងម៉េចម៉ាទេ! កំពូលកីឡាករប្រដាល់កែងហោះ ធឿន ធារ៉ា ចុះចោលប្រពន្ធកូន ក្រោយល្បីឈ្មោះក្នុងបណ្តាញសង្គម? នេះបើតាមការលើកឡើងរបស់ភរិយា តាមបណ្តាញទំនាក់ទំនងសង្គម វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយ ហើយនាងសូម្បីតែសុំ កំពូលកីឡាករប្រដាល់កែងហោះ ធឿន ធារ៉ា ត្រឹម១ខែ ១០០ដុល្លារដើម្បីចិញ្ចឹមកូនក៏មិនបានផង ។
សូមបញ្ជាក់ថា, ថ្មីៗនេះ កីឡាករប្រដាល់ ធឿន ធារ៉ា ត្រូវបានមហាជនសង្ស័យរូបគេបានមានស្រីថ្មី ចោលប្រពន្ធកូន ដោយសារប្រពន្ធលោក បានបង្ហោះរូបភាពផ្តិតមេដៃ និងព្រមទាំងសរសេរសារខ្លីមួយទៀតផង។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយ មានឈ្មោះថា, (បក្សីតូច ព្រាត់ទ្រនំ) បានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញថាកីឡាករ ធឿន ធារ៉ា បានមានស្រីថ្មី ចោលប្រពន្ធកូន ព្រមទាំងសារខ្លីមួយទៀតថា «គ្រាក្រ ស្រីល្អនោះនៅឯណាល្បីឈ្មោះ ប្រហែលតារាបានលុយ បានដីឡូតិ៍ បងដាក់មេប៉្រូយ ចោលប្រពន្ធកូនស្រីធ្លាប់កំសត់កម្រជាមួយគ្នា ទៅជាមួយស្រីថ្មី ចប់ដោយគ្មានវាចា ធារ៉ាអើយ ស៊ូៗ មុីមុី ដើម្បីអនាគតខ្លួនឯងហើយនិងកូនស្រី»។
យ៉ាងណាមិញ ពេលនេះខាងសាមីខ្លួន ធឿន ធារ៉ា មិនទាន់ចេញមុខមកបកស្រាយ រឿងនេះនៅឡើយទេ ដូច្នេះមានតែចាំតាមដានបន្តទៀតផងដែរ។
មានគណនី facebook ឈ្មោះថា(Sokun May) (is with ម៉ៃ សុគន្ធ) បានសរសេរថា, អោយតែល្បីគឺចឹងឯង ឈប់គាំទ្រហើយបានល្បី មានអ្នកថ្មីចោល អ្នកចាស់(ប្រពន្ធធ្លាប់កំសត់នឹងគ្នានៅថៃ ។ កាលគ្រាក្រក្រី ស្រីល្អនោះនៅឯណា ?បងល្បីឈ្មោះប្រហែលតារា បានលុយ បានឡានហ៊ឺហារ បានដីឡូត៍ បងដាក់មេប្រូច ចោល ប្រពន្ធចោលកូនស្រីកំសត់កម្រជាមួយគ្នា ទៅជាមួយស្រីថ្មី ,ចប់ដោយគ្មានវាថា ប្អូនធារ៉ា អើយ ( ស៊ូៗ ម៉ីម៉ី ដើម្បីអនាគតខ្លួនឯងហើយនិងកូន!
ចំពោះ facebook ឈ្មោះ (មុីមុី ធារ៉ា) ដែលជាភរិយា លោក ធឿន ធារ៉ា បានបង្ហោះថា, ខ្ញុំជាប្រពន្ធអ្នកស្របច្បាប់ខ្ញុំតែងតែលើកលែងរាល់កំហុសដែលអ្នកធ្វើដាក់ខ្ញុំតែពេលនេះខ្ញុំទ្រាំលែងបាន ហើយៗក៏លែងទុកមុខអោយអ្នកទៀតដែល អ្នកយកគេចេញមុខទាំងដែលមិនទាន់លែងគ្នាជាមួយនឹងខ្ញុំ សូម្បីតែកូនឈឺក៏អ្នកអែងមិនខ្វល់មិនមកមើលកូន ជួយsharte អោយគេស្គាល់មីស្រីយកប្តីគេផង. ខ្ញុំទ្រាំលេង បានហើយបងប្អូន ។
សូមរំលឹកថា, និយាយពីការវិវាទគ្រួសារ រវាងកីឡាករ ប្រដាល់គុនខ្មែរលោក ធឿន ធារ៉ា ជាមួយនឹងប្រពន្ធ ដើមរបស់លោកមានឈ្មោះថា ម៉ីម៉ី ក្រោយរៀបការរួច ប្ដីប្រពន្ធ មួយគូនេះមានកូនស្រីមួយម្នាក់មុនបែកបាក់ គ្នា ចំណែកឯការបែកបាក់គ្រួសាររវាងប្តីប្រពន្ធមួយគូ នេះ ដោយសារមានជនទី ៣ចូលមកក្នុងជីវិតគ្រួសារ របស់ពួកគេ ទើបភ្លេចគ្រាក្រក្រី ការតស៊ូជាមួយគ្នា។
ជាស្ដែង កាលពីថ្មីៗនេះ ក្រោយបញ្ចប់ការលែងលះ គ្នារវាង ធឿន ធារ៉ា ជាមួយប្រពន្ធដើម ធ្វើនៅត្រឹម ភូមិឃុំនោះទេ តែមិនទាន់បញ្ចប់សំបុត្រអាពាពិហ៍ នៅឡើយនោះទេ តែដោយប៉ុន្មានថ្ងៃមុននេះ ប្រពន្ធ ដើមបានចេញមុខឡាយវីដេអូបកអាក្រាធ ជុំវិញរឿង គ្រួសាររបស់ខ្លួនរួចហើយ កីឡាករប្រដាល់គុនខ្មែរ ម្នាក់នោះចោលប្រពន្ធ ទៅរស់នៅជាមួយស្រីថ្មី ហើយឥលូវនេះគឺលោកមិនទាន់បានចូលខ្លួនបក ស្រាយ នៅរឿងដែលលោកលែងលះទៅរួមរស់ ជាមួយប្រពន្ធក្រោយរបស់លោកនៅឡើយទេ។
ដោយឡែក កាលពីម្សិលមិញនេះ មានការបក ស្រាយពីប្រពន្ធក្រោយរបស់លោក ធឿន ធារ៉ តាមរយៈការទាក់ទងទៅពីខាងវិទ្យុ ABC Cambodia ដែលបាននិយាយទៅកាន់នាងថា «ប្រពន្ធដើមត្រូវការឲ្យភាគីប្តីចេញមកបកស្រាយ និង ឲ្យលែងលះគ្នាទៅដើម្បីឲ្យទៅរស់នៅជាមួយនាង ពេញលេញ។ ហើយខាងប្រពន្ធក្រោយក៏បានឆ្លើយ មកវិញថា នៅក្នុងខែមករា ឆ្នាំ២០២៣ បានទៅផ្តិត មេដៃលែងលះគ្នារួចហើយ ដែលលែងលះនៅប្រធាន ភូមិ ហើយខ្ញុំមានឯកសារទាំងអស់ តែខាងវិទ្យុ ABC បានតបវិញថា ការលែងលះនោះមិនត្រឹមត្រូវនៅតាម ផ្លូវច្បាប់ទេព្រោះប្ដីប្រពន្ធទាំងពីរមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ទាល់តែឡើងតុលាការ»ទើបស្របតាមច្បាប់ បើពុំនោះទេ មានបទល្មើសពីបទសាហាយស្មន់ តាមច្បាប់ ឯកពន្ធភាព។
លើសពីនេះ ខាងវិទ្យុ ABC បានបន្តនិយាយ ទៀតថា៖ បើខណៈនេះបើប្រពន្ធដើមចង់ប្ដឹងអ្នកទាំង ពីរ គឺត្រូវជាប់ទោសពីបទផិតក្បត់ឯកពន្ធភាពប្រពន្ធ មួយ ប្តីមួយទាំងពីរនាក់តែម្ដង ជៀសវាងកុំឲ្យមាន បញ្ហាជាមួយគ្នា ព្រោះប្រពន្ធដើមក៏គេមិនត្រូវការអ្វី នោះដែរ គ្រាន់តែចង់ឲ្យលែងលះគ្នាដាច់ស្រេច និង ឲ្យប្តីចេញមុខដោះស្រាយរឿងលុយកាក់ បង់អាហារកិច្ចចិញ្ចឹមកូន។ ប្រពន្ធក្រោយ បានតបវិញថា ខ្ញុំអត់ ដឹងថាគាត់ចុះអេតាស៊ីវិលអីទេ ព្រោះអីពេលដែល លែងគ្នាក៏ខ្ញុំបានសួរបញ្ជាក់គាត់ដែល ហើយ គាត់ថាអត់បានចុះទេបានតែភូមិឃុំដឹងឮថាបាន ការមែន រួចហើយគាត់ក៏បានទៅផ្ទះប្រធានភូមិ ហើយខាងភូមិឃុំក៏បានធ្វើក្រដាសស្នាមឲ្យដូចគ្នា។
នាងបានបន្តទៀតថា សំខាន់គាត់ថាអត់មាន ទាមទារអីទេ រឿងនេះវាស្ងាត់យូរហើយ ប៉ុន្តែសុខៗវា កើតឡើងមកម្តងទៀត តែបើពួកគាត់ចង់បានអី ទៀតគឺស៊ីសងលើគាត់ពីរនាក់ ហើយនៅពេលដែល មានបញ្ហា ខាងប្តីក៏មិនបានថាទុកចោលដែរ គាត់ ដោះស្រាយឲ្យ ហើយប្រពន្ធដើមឲ្យផ្តិតមេដៃលែង គាត់ក៏ទៅ និងទាមទារលុយចំនួន ១០០០ ដុល្លារ ហើយដីត្រូវឲ្យកូនស្រី និងថ្លៃចិញ្ចឹមកូន ១ខែ១០០ដុល្លារ។ នាងប្រាប់បន្ថែមទៀតថា
រឿងមួយចំនួនដែលប្រពន្ធដើមនិយាយគឺមិនមែនជាការពិត និងខាងប្រធានភូមិ ក៏បានប្រាប់ថាកុំឲ្យប៉ះពាល់ គ្នាទៅវិញទៅមកដែរ តែខាងប្រពន្ធដើមនៅតែបន្ត បង្ហោះជាហូហែរ ប៉ះពាល់ដល់ពួកគេខាងនោះ ប្រពន្ធក្រោយក៏ប្រាប់ប្ដីទៅប្រាប់ប្រធានភូមិណែនាំ កុំឲ្យមកប៉ះពាល់គ្នាបែបនេះ ហើយរឿងកូនក៏នាង មិនដែលហាមប្ដីមិនឲ្យទៅមើលកូននោះដែរ គឺឲ្យទៅ រហូតផងដែរ ពេលដែលត្រូវការឪពុកទៅមើល។
សូមបញ្ជាក់ថា, ប្រពន្ធដើមស្របច្បាប់ គ្នាមិនបានរករឿង គ្នាគ្រាន់តែសូមឱ្យប្ដី ជួយបង់ប្រាក់មួយខែ 100 ដុល្លារ ដើម្បីចិញ្ចឹមកូន តែតាមសម្ដីប្រពន្ធក្រោយរបស់លោកធឿន ធារ៉ា ប្រាប់វិទ្យុថា, លោកធឿនធារ៉ាយល់ព្រមឲ្យមួយខែ 20 ម៉ឺនរៀល ។
ទោះបីក៏យ៉ាងណាក៏ដោយ លោក ធឿន ធារ៉ា ហាក់មិនបានចេញធ្វើការបកស្រាយណាមួយ ដើម្បីឲ្យប្រិយមិត្តបានដឹង ខណៈខ្លួនកំពុងមានឈ្មោះបោះសំឡេង ជាកីឡាករប្រដាល់ដ៏ឆ្នើម លំដាប់ពិភពលោក មានន័យថា , កាន់តែល្បី កាន់តែធ្វើឲ្យប្រពន្ធដើមឈឺចុកចាប់ ខណៈលោកមានស្រីថ្មី ទាំងមិនទាន់មានសាលក្រមចេញពីតុលាការ ! ព្រោះថា, ការព្រមព្រៀងលែងលះគ្នាត្រឹមភូមិ-ឃុំ នោះគ្រាន់តែជាការសម្របសម្រួលគ្នាតែប៉ុណ្ណោះ មិនអាចយកការសម្របសម្រួលបែបនេះ ទៅយកស្រីថ្មី ប្រពន្ធថ្មី ដោយគ្មានសាលក្រមលែងលះ ពីតុលាការនោះឡើយ។
ជុំវិញបញ្ហានេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបាននូវការបកស្រាយណាមួយ ពីលោកធឿន ធារ៉ា ខណៈគ្មានទូរសព្ទទាក់ទង។ ប៉ុន្តែអង្គភាពយើងខ្ញុំ និងរង់ចាំការបកស្រាយរៀងរាល់ម៉ោងរដ្ឋបាលធ្វើការ ៕
ដោយ : សហការី