ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ៣០នាក់ (ស្រី ៨នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់ (ស្រី ០នាក់) ,ចាត់ចែង សម្រួល ៣ករណី ឃាត់ ២នាក់ (ស្រី ០នាក់) ,ប្រើប្រាស់ ៩ករណី ឃាត់ ៣០នាក់ (ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣៤,៦៩ក្រាម និង៤កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ២៣,៨១ក្រាម ,អុិចស្តាសុី (mdma) ស្មេីនិង ២១២,៧៥ក្រាម។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១២,១៦ក្រាម, Ke ២៣,៨១ក្រាម និង MDMA ២១២,៧៥ក្រាម។
២ / បាត់ដំបង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ២,៦៨ក្រាម។
៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២៣នាក់ ស្រី ៧នាក់ ចាត់ចែង ៣ករណី ឃាត់ ២នាក់ ចាប់យក Ice ១៨,២៤ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១,៦១ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ៕ដោយ៖សហការី