ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី៧ មេសាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ៣០នាក់ (ស្រី ៨នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)​ ,ចាត់ចែង សម្រួល ៣ករណី ឃាត់ ២នាក់ (ស្រី ០នាក់)​ ,ប្រើប្រាស់ ៩ករណី ឃាត់ ៣០នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៤,៦៩ក្រាម និង៤កញ្ចប់តូច​,​ កេតាមីន (Ke) ស្មេីនិង​ ២៣,៨១ក្រាម​ ,អុិចស្តាសុី (mdma) ស្មេីនិង​ ២១២,៧៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ៦អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១២,១៦ក្រាម, Ke ២៣,៨១ក្រាម និង MDMA ២១២,៧៥ក្រាម។

២ / បាត់ដំបង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ២,៦៨ក្រាម។

៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២៣នាក់ ស្រី ៧នាក់ ចាត់ចែង ៣ករណី ឃាត់ ២នាក់ ចាប់យក Ice ១៨,២៤ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១,៦១ក្រាម។

...

២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print