FIFA បង្កក មូលនិធិ សមាគម បាល់ទាត់ ឥណ្ឌូណេស៊ីក្រោយមិនបានធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup U-20

ចែករំលែក៖

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បានប្រកាសកាលពីថ្ងៃសុក្រថា មូលនិធិអភិវឌ្ឍន៍ដែលបែងចែកសម្រាប់សមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ីកំពុងត្រូវបាន FIFA បង្កក បន្ទាប់ពីប្រទេសនេះត្រូវបានដកហូតធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ (World Cup U-20) នៅឆ្នាំនេះ។

 FIFA បានរារាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះពីព្រឹត្តិការណ៍ថ្ងៃទី២០ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីសមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី (PSSI) នៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនបាននិយាយថា ខ្លួនបានលុបចោលការចាប់ឆ្នោតដោយសារតែអភិបាលកោះបាលីបដិសេធមិនធ្វើម្ចាស់ផ្ទះក្រុមរបស់អ៊ីស្រាអែល។

 កាល ពី ខែ មុនក្រុម អ្នក តវ៉ា បាន ដើរ ក្បួន ក្នុង រដ្ឋធានី ហ្សាកាតា ដោយ គ្រវី ទង់ជាតិ ឥណ្ឌូណេស៊ី និង ប៉ាឡេស្ទីន ដោយទាមទារ កុំ ឲ្យ អ៊ីស្រាអែល ត្រូវ បាន អនុញ្ញាត ឲ្យ ចូល រួម។ ការដកចេញនូវព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំបានបង្កឱ្យមានកំហឹង, ការខកចិត្តក្នុងចំណោមអ្នកគាំទ្រ និងកីឡាករនៅក្នុងប្រទេសនេះផងដែរ។

 FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្តល់អនុសាសន៍ជាបណ្ដោះអាសន្នលើការរឹតបន្តឹងលើការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់ FIFA Forward សម្រាប់ PSSI ហើយនឹងពិចារណាឡើងវិញពីការដកទណ្ឌកម្មនេះ បន្ទាប់ពីពិនិត្យមើលផែនការរបស់ឥណ្ឌូនេស៊ីដើម្បីកែលម្អកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។

 ប្រធាន PSSI លោក Erick Thohir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មរដ្ឋបាលនឹងប៉ះពាល់ដល់តម្រូវការប្រតិបត្តិការរបស់ PSSI ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយបានរំលឹកឡើងវិញនូវការណែនាំរបស់ប្រធានាធិបតីលោក Joko Widodo សម្រាប់គាត់ឱ្យផ្លាស់ប្តូរកីឡា ដែលរួមបញ្ចូលទាំងការជួសជុលពហុកីឡាដ្ឋានជាង២០។

 លោក បញ្ជាក់ ថា ប្រទេស ឥណ្ឌូនេស៊ី អាច គេច ផុត ពី ការ ពិន័យ ធ្ងន់ធ្ងររបស់ស្ថាប័ន បាល់ទាត់ ពិភពលោក ដែលនេះ គឺ ដូច ជាកាត លឿង មិន មែន ជា កាត ក្រហម ទេ។ FIFA ក៏ធ្លាប់បានហាម ឥណ្ឌូណេស៊ី មិន ឱ្យ ចូល រួម ក្នុង ព្រឹត្តិការណ៍ អន្តរជាតិ កាលពីឆ្នាំ ២០១៥ ជុំវិញ ការ ជ្រៀត ជ្រែក របស់ រដ្ឋាភិបាលផងដែរ៕ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print