អគ្គិភ័យឆាបឆេះសាលាអន្តរជាតិ​ PARAGON ផ្អើល​សមត្ថកិច្ច​ទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ សាលាអន្តរជាតិ​ PARAGON មួយកន្លែង ត្រូវ​បានអគ្គិភ័យឆាបឆេះផ្លាកយីហោ​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គីភ័យ​ចុះជួយ​អន្តរាគមន៍​បាញ់ពន្លត់​ទៅវិញ​ភ្លាម​ៗ​។

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១៩និង៣០នាទី​ ថ្ងៃចន្ទ​ ៥រោច​ ខែចេត្រ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២៣ សិ្ថតនៅចំណុចអាគាលេខ៣៩ ផ្លូវលេខ៣១៥​ កែងផ្លូវលេខ៥៦៦​ ក្រុម៣៥​ ភូមិ០៩​ សង្កាត់បឹងកក់ទី១​​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញ​ បានបញ្ជាក់ថា​ ករណីគ្រោះអគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះខូចខាតសម្ភារៈផ្លាកយីហោផ្នែកខាងមុខមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។  

...

អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង​ ១៩និង៥០នាទីនាថ្ងៃខែឆ្នាំដដែល​ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប​​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print