ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យ២នាក់មកធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចរួចជិះគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ជិតស្តុបនាងគង្ហីង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
...
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា នារីរងគ្រោះមានអាយុជាង២០ឆ្នាំតែមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះនារីរងគ្រោះសន្លប់ឈឹង ។
ប្រភពបន្តថា គេឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក អាខន ពណ៌លឿន ពាក់ស្លាកលេខភ្នំពេញ 1AR-8645 ជិះម្នាក់ឯងតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ១គ្រឿងបានមកធ្វើសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះ ។ បណ្តាលឲ្យដាច់ខ្សែកាបូបជ្រុះធា្លក់ រីឯនារីរងគ្រោះដួលម៉ូតូបោកក្បាលទៅនិងថ្នល់៣បីត្រឡប់បណ្ដាលឲ្យសន្លប់ឈឹង ។
ប្រភពបន្តទៀតថា នារីរងគ្រោះនោះបានប្រទាញប្រទង់គ្នារហូតដាច់ខ្សែកាបូបមិនបណ្ដាលឲ្យជនសង្ស័យយកបានឡើយ ភ្លាមៗជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោល។ ចំណែកនារីរងគ្រោះត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។
ចំណែកកាបូបនិងម៉ូតូនារីរងគ្រោះត្រូវសមត្ថកិច្ចរក្សាទុករង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕
ដោយ៖ សរស្មី
...