នារីម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់បូប

ចែករំលែក៖

​ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យ២នាក់មកធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចរួចជិះគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅ​​វេលា​ម៉ោង​១០​និង​៣០នាទីយប់​ថ្ងៃ​ទី​១៩ ខែមិថុនា​ ឆ្នាំ២០១៦ ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​លេខ១៨២ ជិតស្តុបនាងគង្ហីង សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

...

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា នារីរងគ្រោះមានអាយុជាង២០ឆ្នាំតែមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះនារីរងគ្រោះសន្លប់ឈឹង ។

ប្រភពបន្ត​ថា គេឃើញនារី​រង​គ្រោះ​​​​ជិះ​ម៉ូតូ​១គ្រឿងម៉ាក អាខន​ ព​ណ៌លឿន ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-8645 ជិះ​ម្នាក់ឯងតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ​ខណៈមកដល់​កន្លែង​កើតហេតុខាងលើស្រាប់តែ​លេចមុខ​ជនស​ង្ស័​យ​២នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ១គ្រឿងបានមក​ធ្វើសកម្មភាពឆក់យក​កាបូ​ប​ពី​នារី​រង​គ្រោះ​ ។ ​បណ្តាល​ឲ្យ​ដាច់ខ្សែកាបូបជ្រុះធា្លក់​ រីឯនារីរងគ្រោះ​ដួលម៉ូតូ​បោក​ក្បាល​ទៅ​និង​ថ្នល់​៣បីត្រឡប់​បណ្ដាល​ឲ្យសន្លប់ឈឹង ។

ប្រភពបន្តទៀតថា ​នារី​រង​គ្រោះ​នោះបាន​​ប្រទាញប្រទង់​គ្នារហូត​ដាច់​ខ្សែ​កាបូប​មិន​បណ្ដា​ល​​ឲ្យ​ជនសង្ស័យ​យក​បាន​ឡើយ ភ្លាមៗជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល។ ចំណែក​នារី​រង​គ្រោះត្រូវ​បាន​រថយ​ន្ដ​ស​ង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ​។

ចំណែក​កាបូបនិង​ម៉ូតូនារីរងគ្រោះត្រូវ​សម​ត្ថ​កិ​ច្ច​រក្សា​ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ៕

image2

image3

image1

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print