វិហារជនជាតិវៀតណាមយកថ្មប្រាសាទធ្វើជាជើងទម្ររូបព្រះម៉ែគង់សាអ៊ីមត្រូវអាជ្ញាធរបញ្ជារអោយររើចេញ

ចែករំលែក៖

កំពង់ឆ្នាំង ៖ វិហារជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ព្រះ ស្រុកបរិបូរណ៍ ត្រូវបានក្រុមការងារចម្រុះរបស់ខេត្តបញ្ជាអោយរុះរើរូបសំណាកព្រះម៉ែគង់សាអ៊ីមចេញជាបន្ទាន់ បន្ទាប់ពីក្រុមជនជាតិវៀតណាមទាំងនេះបានយកថ្មប្រាសាទដែលស្ថិតក្បែនោយកមកធ្វើជាជើងទម្រដើម្បីដម្កល់ព្រះម៉ែគង់សាអ៊ីម ។ ប្រតិ្តបត្តិការបញ្ជាអោយរុះរើនេះគឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ។
ព្រះវិហារវៀតណាមមួយនេះមានទីតាំងស្ថិតនៅលើទីទួលក្បែរប្រាសាទបុរាណ និងព្រះវិហារវត្តទួលពិស្រីជ័យសូរវង្សកំពង់ព្រះ ដែលជាព្រះវិហារព្រះពុទ្ធសាសនា របស់ខ្មែរយើងផងដែរ ។ ក្នុងរយៈពេលកន្លងទៅនេះ គេសង្កេតឃើញអ្នកគ្រប់គ្រង ព្រះវិហារវៀតណាម បានយកថ្មប្រាសាទ ទៅធ្វើជាទម្រសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់សាអ៊ីម និង រូបសំណាក ផ្សេងៗទៀត ដែលពួកគេកសាងឡើងនៅទីនោះ ។
ប្រភពពីមន្រ្តីអាជ្ញាធរបានអោយដឹងថា កន្លងមកវិហារជនជាតិវៀតណាមនេះដែលមានអ្នកគ្រប់គ្រងជាជនជាតិវៀតណាមនេះ ត្រូវបានអាជ្ញាធរស្រុកបញ្ជាអោយរុះរើរួចម្តងហើយ តែអ្នកគ្រប់គ្រងវិហារនេះមិនសូវស្តាប់នោះទេហើចេះតែធ្វើផ្គើននឹងអាជ្ញាធរថែមទៀត ទើបអាជ្ញាធរស្រុកស្នើក្រុមការងារចម្រុះចុះមកពិនិត្យមើល ដែលមានស្ថាប័នតុលាការ មន្ទីរវប្បធម៌ សមត្ថកិច្ចនគរបាល និង សមាគមន៍ជនជាតិវៀតណាមផងដែរ ។ ក្នុងពេលចុះពិនិត្យក្រុមការងារចម្រុះបានបញ្ជារភ្លាមៗអោយអ្នកគ្រប់វិហារជនជាតិវៀតណាមនេះរុះរើជាបន្ទាន់ ព្រោះថាកាសាងសង់ដោយយកថ្មប្រាសាទដែលជាកេរ្ត៍ដំណែលនៃវប្បធម៌ខ្មែរ មកធ្វើជាជើងទម្រព្រះម៉ែគង់សាអ៊ីមនឹងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរនូវតម្លៃនៃកេរ្ត៍ដំណែលខ្មែរដែលជាវប្បធម៌ដ៍ផូរផង់ជាយូណាស់មកហើយ ។ចន្ថា

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print