តម្លៃ​ជួល​ការិយាល័យនៅ​ទីក្រុងបាងកក​ស្ថិតក្នុង​ចំណោម​តម្លៃ​ទាបជាងគេ​បំផុត​របស់​​ពិភពលោក​​​

ចែករំលែក៖

ទីក្រុង​បាងកក​មាន​ការិយាល័យដែលមាន​តម្លៃ​ទាប​បំផុត​នៅក្នុង​ពិភពលោក​ ដោយ​​ទីក្រុង​នេះ​បាន​ជាប់ចំណាត់ថ្នាក់​ទី​១០៩ ក្នុង​ចំណោម ​១២៦ ទីក្រុង​សំខាន់ៗ។ នេះ​ដោយយោទៅតាម​ការ​ស្ទង់មតិ​នៅឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​ពិគ្រោះយោបល់​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​ CBRE។​ ​​

...

នៅក្នុង​ការស្រាវជ្រាវ​តម្លៃ​ការិយាល័យ​សាកលលោកកាលពីខែ​មីនាឆ្នាំ​២០១៦​នោះ ក្រុមហ៊ុននេះ​បាន​ដាក់ចំណាត់ថ្នាក់ទីក្រុង​ហុងកុង​ថា ជា​តំបន់​ដែលមាន​ការិយាល័យ​ថ្លៃជាងគេ​បំផុត​នៅ​ក្នុង​សាកលលោក​។​​

អាស៊ី​នៅតែបន្ត​គ្រប់គ្រង​​ជាតំបន់ ​ដែលមានតម្លៃជួល​ការិយាល័យ​ថ្លៃជាងគេ​បំផុត​របស់​ពិភពលោកដដែល​ក្នុងឆ្នាំនេះ​។​

បើទោះបីជា​តម្លៃ​ជួលមធ្យមទៅលើ​​ការិយាល័យ​កម្រិត​ A នៅតំបន់​កណ្តាល​ក្រុង​បាងកក​បានកើនឡើង ៦,៦​ភាគរយ​ បើធៀបនឹងឆ្នាំ​មុន ហើយ​ស្ថិតក្នុង​កំណើន​នៃ​ការជួល​ការិយាល័យ​ប្រចាំ​ឆ្នាំ​ក្នុង​ចំណោម​ទីក្រុង​ ២៥ ដែល​កើនឡើង​ខ្ពស់​ជាង​គេបំផុត​ក៏ដោយ ក៏​ទីក្រុង​បាងកក​នៅតែជាប់ចំណាត់ថ្នាក់ស្ទើរតែ​ក្រោម​គេ​បំផុត​ដែរ ពោលគឺ​ជាប់ចំណាត់ថា្នក់លេខ​៤​រាប់​ពីក្រោម​ក្នុងឆ្នាំ​២០១៥​។​

ការ​ជួលការិយាល័យ​កម្រិត​ A មាន​តម្លៃ ៩៥៩ បាតក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ស្មើនឹង ១ភាគ១០ បើ​ធៀបនឹង​ទីក្រុង​ហុងកុង។ ​តម្លៃ​ជួលនេះកើនឡើង​ ធៀបនឹង​ឆ្នាំ​២០១៥ ដែលមាន​ចំនួន ៩០០​បាត​​។​

​​លោក Nithipat Tongpun ប្រធាន​ផ្តល់សេវាកម្ម​ការិយាល័យរបស់ក្រុមហ៊ុន​ CBRE ​នៅប្រទេសថៃ​បាន​មានប្រសាសន៍ថា ការ​ការិយាល័យ​ទីក្រុង​បាងកក​នៅតែស្ថិតក្នុងតម្រូវការ​ខ្លាំង​ដដែល បើទោះបីជា​សេដ្ឋកិច្ច​ថៃ​មានការធ្លាក់ចុះក៏ដោយ​ ហើយ​កត្តា​នេះ​បាន​បន្ត​ជំរុញ​ឱ្យការជួល​កើនឡើ​ង។​​​​

លោក​ Richard Rarkham អ្នក​សេដ្ឋកិច្ច​របស់ក្រុមហ៊ុន​ CBREបាន​មានប្រសាសន៍ថា យើង​រំពឹង​ថា សេដ្ឋកិច្ច​សកល​នឹង​បន្ត​កើនឡើង ហើយ​វិស័យសេវាកម្ម​ការិយាល័យសកលនេះ​នឹង​បន្ត​កើនឡើង​ ចំពេល​ដែលមាន​អស្ថិរភាព​នៃសេដ្ឋកិច្ច​នេះ​។​

លោក​បាន​បន្ថែមទៀតថា វិស័យសេវាកម្មនេះ​នឹង​បង្ហាញ​ពីកំណើន​ខ្លាំង​ ជាពិសេស​នៅក្នុ​ងតំបន់អាស៊ី ដោយសារតែ​ចំណូល​ និង​​​ការធានារ៉ាប់រង​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​​ច្រើន​ពី​ទីផ្សារ​ហ៊ុន​នេះ​។

លោក Henry Chin ប្រធានស្រាវជ្រាវ​របស់ក្រុម​ CBRE នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍ថា ជាមួយការខ្វះខាត​ការិយាល័យ​នៅទីក្រុង​ហុងកុងនោះ ម្ចាស់ការិយាល័យ​បាន​បង្កើន​តម្លៃជួល​កើនឡើងខ្ពស់​។​

លោក​បានបន្តទៀតថា ក្រុមហ៊ុន​ហិរញ្ញវត្ថុចិនដីគោក​កំពុងតែស្វែងរក​ការិយាល័យ​នៅក្រុង​ហុងកុង​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​របស់​ពួកគេ៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print