នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន បោកប្រាស់ពលកររឿងរកការងារឲ្យធ្វើនៅប្រទេសជប៉ុន 

ចែករំលែក៖

ភ្នំពេញ៖  នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនកំពុងរងនូវបណ្តឹង​របស់ពលករ​ជាច្រើននាក់ ដាក់ទៅ​នាយកដ្ឋាន​មុខរបរ​ និងអត្ថពល

...
កម្ម នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ករណីនាយកមជ្ឈមណ្ឌលនេះ ត្រូវបានប្រើល្បិចឆបោក ថា ខ្លួនមានសិទ្ធិនាំពលករទៅធ្វើការប្រទេសជប៉ុនផ្នែកវិស័យកសិកម្ម ។ ប៉ុន្តែ​ក្រោយពីយកប្រាក់ពីពលករក្នុងម្នាក់៤ពាន់ដុល្លារ បែរជាមិនអាច​នាំទៅបម្រើការបាន ។

ក្រុមពលករបាននិយាយថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន បានឲ្យបណ្តាញរបស់គាត់ ដើរឃោសនា អូសទាញប្រជាពលរដ្ឋឲ្យទៅធ្វើការប្រទេសជប៉ុន ដោយគ្រាន់តែរៀនវគ្គពិសេស​ជាភាសាជប៉ុនរយៈពេល៣ខែ និងមានសិទ្ធិទៅធ្វើការ ។

ពលករចំនួន១៨នាក់ រស់នៅភូមិសូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានបញ្ជាក់ថា ពួកគេត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួន៤ពាន់ដុល្លារ និងមានបន្ថែម​ចំនួន៧០០ដុល្លារទៀត សម្រាប់សេវារៀនវគ្គពិសេសភាសាជប៉ុនឆាប់បានចេញទៅធ្វើការប្រទេសជប៉ុនមុនគេ ។ ផ្ទុយទៅវិញ ក្រោយពីរៀន​រយៈពេល៣ខែ តាមការកំណត់របស់មជ្ឈមណ្ឌល ពួកគេទាំងអស់គ្នា មិនបានទៅធ្វើការប្រទេសជប៉ុន និងមិនទទួលខុសត្រូវចំពោះការយកប្រាក់ពីប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះថែមទៀត ។

នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនបានធ្វើឲ្យពលរដ្ឋខ្មែរមានទំនុក ខណៈវិធីបោកគេបានប្រើមជ្ឈមណ្ឌលជាទីតាំងថា មានសិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុន និងធានាក្នុងរយៈពេល៣ខែ ដូច្នេះ ប្រជាពលរដ្ឋ មានជំនឿតាមរយៈការឃោសនាអូសទាញ ចុងក្រោយពួកគាត់ក្លាយជាជនរងគ្រោះ ដោយសារការខ្ចីបុលប្រាក់ពីអ្នកដទៃ ពីធនាគារ លក់គោ ក្របី ដីស្រែជាដើម ។​

យុវជន ឌន សាក់ បាននិយាយថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនខាងលើបានធ្វើកិច្ចសន្យាទទួលប្រាក់ពីពលករ ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនលក្ខណៈត្រឹមត្រូវ ធ្វើឲ្យមានការទុកចិត្ត ក្នុងនោះគេថែមទាំងមានមេធាវីប្រថាប់ត្រា ប៉ុន្តែពួកគាត់បានប្រើល្បិចកល យកប្រាក់ពីពេលព្រឹកហើយឲ្យមេធាវីប្រថាប់ត្រានៅពេលយប់ បែរជាដាក់ថា ប្រគល់ប្រាក់ឲ្យគ្រប់ចំនួនវិញ ក្នុងថ្ងៃតែមួយ ជាលក្ខណៈបន្លំ ពួកគេ ដែលមិនសូវយល់អំពីច្បាប់ទម្លាប់ និងទើបនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន ប្រើវិធីនេះដើម្បីគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់ ។

ឌន សាក់ បន្តថា ពេលយកប្រាក់៤ពាន់ដុល្លារហើយ ខាងមជ្ឈមណ្ឌលបញ្ជាក់ថា នឹងត្រូវប្រគល់បន្ថែមទៀតចំនួន៤ពាន់ដុល្លារនៅពេលរៀបឡើងយន្តហោះទៅធ្វើការប្រទេសជប៉ុន ក្រោយពីបញ្ចប់វគ្គសិក្សាចំនួន៣ខែនោះ ។ ការពិត សុទ្ធតែជាមធ្យោបាយបោកប្រាស់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន មិនបានទទួលខុសត្រូវចំពោះ​ការយកប្រាក់ពីពួកគេ ហើយមិនបានបំពេញកាតព្វកិច្ចរកការងារឲ្យធ្វើពិតប្រាកដនោះ ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានប្រាប់នគរវត្តតាមទូរស័ព្ទឲ្យដឹងថា មជ្ឈមណ្ឌលខាងលើនេះ មិនមានចុះបញ្ជឺត្រឹមត្រូវផ្លូវការណាមួយនៅក្រសួង​ ឬមានសិទ្ធិ​នាំពលករទៅធ្វើការនៅប្រទេសជប៉ុននោះឡើយ ។ ដូច្នេះ ពលករ​ជាជនរងគ្រោះ មានជម្រើស២ ប្តឹង​នាយកមជ្ឈមណ្ឌលនេះទៅតាមផ្លូវច្បាប់ ។ លោកបន្តថា ទី១ ពួកគាត់អាចប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចដែនដី ពីបទឆបោក ទី២ គាត់មានសិទ្ធិប្តឹងមកនាយកដ្ឋានមុខរបរ និងអត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ដូច្នេះ ខាង​ពលករដែលគ្មានជម្រើសថា នឹងឲ្យនាយកមជ្ឈមណ្ឌលបង្វិលប្រាក់វិញបាន ពួកគេបានបង្ខំចិត្តដាក់ពាក្យបណ្តឹងទៅក្រសួងការងារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ។ គួររំលឹកថា កន្លងមក លេខទូរស័ព្ទទំនាក់ទំនងនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន គឺមានការផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ក្នុងនោះ នៅក្នុងលិខិតទទួលប្រាក់មានលេខទូរស័ព្ទ ប៉ុន្តែ​ជនរងគ្រោះទូរស័ព្ទសួរនាំ បែរជាខាងបុគ្គលិកទាំងនោះអះអាងថា ពួកគេ​ត្រូវបានឈប់ពីការងារ អ្នកខ្លះទៀត​ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ។

ពួកគេបានប្រាប់នគរវត្តតាមទូរស័ព្ទផងដែរថា កុំថាឡើយតែពលករអស់ប្រាក់ក្នុងម្នាក់៤ពាន់ដុល្លារនោះ សូម្បីតែពួកគេ​ដែលមានឈ្មោះទទួលប្រាក់តំណាងឲ្យក្រុមហ៊ុន និងមាន​លេខទូរស័ព្ទ​ប្រថាប់ត្រាមេធាវីនោះក៏ដោយ ក៏ជាជនរងគ្រោះ​ដោយសារនាយកមជ្ឈមណ្ឌលនេះដែរ ។ ពលករបានលើកឡើងថា កន្លងទៅពួកគេ បានប្តឹងទៅកាន់សហជីព ខ្លះឲ្យជួយអន្តរាគមន៍ ដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងអាជ្ញាធរ ប៉ុន្តែក្រោយមក មិនត្រឹមតែមិនជួយ​ការងារពួកគេនោះទេ ថែមទាំង​ទៅចូលរួមធ្វើការជាមួយនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុននេះ ហើយ មិនអើពើ​ចំពោះ​ការស្នើសុំជួយអន្តរាគមន៍របស់ពួកគេទៅវិញ ។

ជុំវិញបញ្ហាទាំងអស់នេះ គួរ​ណាស់តែ​អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ​មេត្តាពិនិត្យឲ្យបានដិតដល់ចំពោះ​មជ្ឈមណ្ឌលដែលមានចេតនាទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដូចជាករណីនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន ដែលមានឈ្មោះ សុខ ប្រសិទ្ធ ជាអ្នកគ្រប់គ្រង និងមានស្នាក់ការនៅផ្ទះលេខ៤៨០ ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាព​បោកប្រាស់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីការពារ​ដល់ប្រជាពលរដ្ឋ ដែលងាយនឹងរងគ្រោះ ដោយសារ​ក្រុម​ជនខិលខូចទាំងនេះ ។

ពាក់ព័ន្ធករណីនេះ នគរវត្ត​មិនអាចទាក់ទងបានទេ​ពីលោក សុខ ប្រសិទ្ធ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈបាន​ឲ្យដឹងថា បើជនរងគ្រោះដាក់ពាក្យបណ្តឹង​ទៅកាន់នាយកដ្ឋាន​មុខរបរ និងអត្ថពលកម្ម ក្រុមការងារនឹងចុះធ្វើអធិការកិច្ចត្រួតពិនិត្យ ខណៈមជ្ឈមណ្ឌលនេះមិនមានច្បាប់​ត្រឹមត្រូវនៅក្នុងក្រសួងការងារ និងគ្មានសិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុននោះ ៕

600baec6-2f8c-424e-9cc7-588fcfa1eea2

93078804-e9cb-4e6f-9827-96087f252631

a8d1018a-5d57-4c63-84a0-5e66c9c6fd31

20cc210a-0827-4cc8-b5bd-515e0af4bc71

6fce17c4-de54-4eec-8ab7-8747528fd51d

ccf85785-fbf3-4a11-bd9d-f41d7aced92c

0c023296-c804-4b51-87f6-26465e41697d

338a7a67-ab42-424b-8ec2-d4ae155f779f

a582f13f-f3be-4172-8fb1-9679745db79a

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print