តារាសម្ដែង នរៈ សិរីវិទ្យា វាយបកទៅកាន់អ្នករិះគន់វិញ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស លោក នរៈ សិរីវិទ្យា កាលពីថ្មីៗនេះទទួលរងនូវការរិះគន់ពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ជាច្រើនលើកច្រើនសាទាក់ទងនឹងការតុបតែខ្លួន។ ដោយមិនអាចអត់ធ្មត់ទៀតបានតារាសម្តែង ចម្រៀង និងពិធីកររូបនេះបានវាយបកយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់រូបនេះវិញផងដែរ។

...

បើកការរិះគន់ទៅលើតារាសម្តែង នរៈ សិរីវិទ្យា គឺទាក់ទិននឹងការលាបសក់ពណ៌ទឹកមាស ដែលតារាសម្តែងរូបនេះបានចូលរួមក្នុងកម្មវិធី «វេទិការព្រហ្មម៉ាញ» របស់ទូរទស្សន៍ PNN កាលពីពេលកន្លងទៅ។ អ្នករិះគន់ដែលមានគណនីយឈ្មោះ Chanmesa Idol បានរិះគន់ថា ជាសិល្បករខ្មែរមិនគួរគប្បីលាបពណ៌សក់ និងគួរបង្ហាញអត្តសញ្ញាជាខ្មែរនៅលើឆាក។ បន្ទាប់មកគឺការរិះគន់ទៅលើស្ទីលតុបតែងខ្លួនដែលអ្នករិះគន់លើកឡើងថា តារាសម្តែង នរៈ សិរីវិទ្យា បានលួចស្ទីលពីតារាសម្តែង ថៃ និងកូរ៉េ ។

ជុំវិញការរិះគន់នេះតារាសម្តែង នរៈ សិរិ វិទ្យា បានលើកឡើងថា ដំបូងឡើយលោកមិនបានតបតជាមួយនឹងម្ចាស់គណនេយ្យខាងលើទេព្រោះគិតថា ក្នុងនាមជាសិល្បកជាធម្មតាតែទទួលការរិះគន់ខ្លះៗ បើទោះបីជាការរិះគន់នោះមិនស្ថិតក្នុងលក្ខខណ្ឌមិនស្ថាបនាក្តី ។ ប៉ុន្តែដោយការរិះគន់ម្តងហើយម្តងទៀតមិនឈប់ឈរ និងមិនសមទំនងទើបលោកសម្រេចចិត្តក្នុងការតបតវិញ។

លោកបន្តថា ជាធម្មតាការលាបពណ៌សក់ និងតុបតែកាយ គឺស្របទៅនឹងកម្មវិធី ហើយវាក៏ជាការនិយមរបស់យុវវ័យ  និងសិល្បករជាច្រើន។ លោកថា ទំនងជាគាត់មានជំងឺទើសដែលពិបាកនឹងព្យាបាលទើបបន្តរិះគន់លោកដោយមិនសមហេតុផលដែលសូម្បីតែការស្លៀកពាក់ក៏ម្ចាស់គណនេយ្យខាងលើយល់ថា ជាការចម្លងស្ទីលពីតារាបរទេសដែរ។ លោកថា ការរៀបចំខ្លួនរបស់សិល្បករគឺទៅតាមការនិយម ប៉ុន្តែមិនជ្រុលហួសហេតុ ដែលសូម្បីតែការស្លៀកពាក់របស់លោកនឹងសិល្បករដទៃគឺមានការរៀបចំខ្លួនផ្សេងៗពីគ្នាដើម្បីទទួលបានការចាប់អារម្មណ៍ហើយលោកក៏មិនដែលចម្លងការស្លៀកពាក់ពីបរទេសនោះដែរ។

លោកនិយាយថា «គាត់និយាយថា តារាខ្មែរពេញមាត់ គឺក៏សំដៅទៅលើសិល្បករខ្មែរទាំងអស់ថា សុទ្ធតែលួចចម្លងស្ទីលពីគេទាំងអស់»។ លោកថា ការលាបពណ៌សក់គឺទៅតាមការនិយមពិសេសគឺស្របពេលដែលលោកត្រូវចូលរួមសម្តែងឈុតផ្សព្វផ្សាយផលិតផលលាបសក់មួយផងដែរ ហើយរាល់សម្លៀកបំពាក់គឺត្រូវបានរៀបចំទៅតាមប្រភេទនៃកម្មវីធីផងដែរ។ លោកដឹងថា ក្នុងនាមជាសិល្បករគួរទទួលយកការរិះគន់ពីមតិមហាជន ប៉ុន្តែមិនរិះគន់ក្នុងន័យជាន់ពន្លេចនោះទេ។

ជាមួយគ្នានេះលោកក៏ស្នើឲ្យមហាជនពិសេសម្ចាស់គណនេយ្យខាងលើមេត្តរិះគន់ក្នុងន័យស្ថាបនាជាជាងការរិះគន់ក្នុងន័យជាន់ពន្លេច ហើយគួររិះគន់ក្នុងនាមជាខ្មែរដូចគ្នា និងគួរជួយឲ្យតម្លៃដល់សិល្បករខ្មែរផងដែរ៕

1 (1)

1 (8)

1 (6)

1 (7)

1 (5)

1 (2)

1 (3)

1 (4)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print