គ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ក្នុងតង់ទី១របស់ Ismael Bennacer បានជួយឱ្យ AC Milan មានប្រៀបលើក្រុម Napoli ក្នុងជើងទី១នៃការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមអ៊ីតាលីទាំង២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសានេះ។
ខ្សែបម្រើសញ្ជាតិអាល់ហ្សេរីខាងលើនេះបានស៊ុតបាល់បញ្ចូលទីបន្ទាប់ពីកីឡាករ Braham Diaz បញ្ជូនឲ្យយ៉ាងល្អនៅនាទីទី៤០។ចំណែកក្រុម Napoli ក៏មានឱកាសផងដែរ ដោយកីឡាករ Andre-Frank Zambo Anguissa ព្យាយាមស៊ុតបញ្ចូលទីក្នុងតង់ទី២ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងល្អដោយខ្សែការពារក្រុម AC Milan។ AC Milan ក៏ មានឱកាសរកគ្រាប់បាល់ទី២ ផង ដែរ នៅ ពេលដែល ការ តែត បាល់ របស់ Simon Kjaer បាន ខ្ទាតបាល់ចេញ ពី ផ្នែក ខាងក្រោម របារទី។
Napoli ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League ជាលើកទី១ នៅរដូវកាលនេះ ដោយបង្ហាញពីជំនឿចិត្តក្រោយពីការនាំមុខ១៦ពិន្ទុនៅលើកំពូលតារាងនៅលីកកំពូលអ៊ីតាលី Serie A។
ក្នុងការប្រកួតនោះផងដែរ កីឡាករ Zambo Anguissa របស់ Napoli បានទទួលកាតក្រហមនៅនាទីទី៧៤ ក្រោយពីមានកំហុសទៅលើកីឡាកររបស់ AC Milan។
AC Milan ដែលបានឈ្នះ ៤–០ នៅ Napoli កាលពី១០ថ្ងៃមុនក្នុងក្របខ័ណ្ឌ Serie A បានទទួលរងនូវបរាជ័យម្តងទៀតនៅChampions League។ គ្រាប់ជ័យជម្នះនៅនាទីទី៤០នេះ បានជួយឲ្យ AC Milan មានក្តីសង្ឃឹមសម្រាប់ការប្រកួតជើងទី២នៅទឹកដី Napoli ៕ (រូបភាព ៖ BBC Sport)