ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃ៤៥អង្គបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាពលរដ្ឋដែលទទួលរងការកាប់សម្លាប់ដោយពួកប៉ុលពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ ជើងឯក ដោយមាន ការចូលរួមពី លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ,អាជ្ញាធរដែនដី ក្រោមឧិវាទសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គបង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជន ស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត រយះពេល ៣ឆ្នាំ៨ខែនិង២០ថ្ងៃនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោ។
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះដែលខ្មែរក្រហមយកចេញពីគុកទួលស្លែងទៅសម្លាប់នៅជើងឯកនេះសូមវិញ្ញាណក្ខន្ធ័ជនរងគ្រោះទាំងជិតមួយម៉ឺននាក់បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះនេះ។
គណៈអធិបតី ,មន្ត្រីបក្ស និង ប្រជាពលរដ្ឋ ដែលចូលរួមបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះចំនួន ៨៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសពរួមចំនួន ៨៦រណ្តៅដែលពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញតែងបានប្រារព្វពិធីតាមសាសនា ដើម្បីឧទ្ទិស កុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ប៉ុល ពតបានកាប់សម្លាប់ដែលការឧទ្ទិសនេះតែងបានធ្វើឡើងនៅក្នុងថ្ងៃទី២០ឧសភា,ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដូចពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។
កូនខ្មែរគ្រប់រូបពិតជាមិនអាចបំភ្លេចបាននូវទុក្ខវេទនាមិនស្មើនឹងសត្វ ព្រមទាំងការ បង្អត់អាហារ,បង្ខំឪ្យិធ្វើពលកម្មដូចសត្វធាតុ និងកាប់សម្លាប់ប្រជាជនស្លូតត្រង់ ខ្លួនឯងអស់ជាង៣លាននាក់ ហើយខិតខំទប់ស្កាត់កុំអោយរបបប្រល័យពូជសាសន៏កើតមានជាលើកទី២លើទឹកដីអង្គរដ៏បវរនៃយើងក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នឹងកុំអោយស្រមោលខ្មៅនៃអតិតៈកាលនៃរបបប្រល័យពូជ សាសន៏នេះកើតមានជាថ្មីចំពោះមនុស្សជាតិគ្រប់ទីកន្លែង៕. សំរិត