សេដ្ឋកិច្ច​មីយ៉ាន់ម៉ានឹងកើនឡើងលឿន​បំផុត​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងឆ្នាំនេះ​​

ចែករំលែក៖

កំណើន​សេដ្ឋកិច្ច​នៅក្នុងប្រទេសមីយ៉ាន់ម៉ា​នឹងកើនឡើង​លឿនជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក បើទោះបីជាមាន​បញ្ហា​សេដ្ឋ​កិច្ច​កាលពីឆ្នាំ២០១៥​ក៏ដោយ​។

...

វាមានភាពច្បាស់ក្រឡែត​ហើយ​ចំពោះ​សេដ្ឋកិច្ចមីយ៉ាន់ម៉ា​​​ បើទោះបីជា​ប្រទេស​នេះកំពុងតែ​ស្ថិត​លើផ្លូវ​នៃការកែទម្រង់​ក្នុងសង្គមប្រជាធិបតេយ្យ​ក៏ដោយ​។​

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​បាន​រំពឹងថា សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​​នឹងកើនឡើង ៨,៤​ភាគរយបើ​ធៀបនឹង​ឆ្នាំមុន ពោលគឺលើស​គេ​បើធៀបនឹង​ប្រទេស​ផ្សេងៗនៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។​

ការកើនឡើង​ដ៏គួរឱ្យ​ចាប់អារម្មណ៍នេះ​គឺកើតចេញពី​ផលកសិកម្ម​ត្រូវបាន​ដាំ​ដុះ​បាន​ល្អនាពេលកន្លងមក​​។​

ធនាគារអាស៊ី​នេះ​បានទទួលស្គាល់ថា កំណើន​សេដ្ឋកិច្ចប្រទេស​ក៏​កើត​ចេញ​ពី​ការនាំចេញ​ធនធាន​ធម្មជាតិ ការសាងសង់ និង​វិស័យ​ទេសចរណ៍ផងដែរ។​​

ភ្ញៀវទេសចរមាន​ចំនួន ៤,៧​លាននាក់កាលពីឆ្នាំ​២០១៥ ខណៈដែល​ការ​ចំណាយ​របស់​អ្នក​ទេសចរនេះកើនឡើង ២,១​ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​។ ការនាំចេញ​សម្លៀកបំពាក់កើនឡើង ២៨ភាគរយដល់​ចំនួន ២ពាន់លានដុល្លារ​សហ​រដ្ឋអាមេរិក​។​

អគ្គនាយក​ដ្ឋាន​ផ្នែក​វិនិយោគ​របស់មីយ៉ាន់ម៉ា​បាន​ឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេ​ស​បានឈានដល់ ៩,៤​ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ បើធៀបនឹង​ឆ្នាំមុន​ ហើយក្នុងនោះវិស័យអចលនទ្រព្យ​មាន​ប្រហែលជា ៣ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​។​

GDP របស់មីយ៉ាន់ម៉ា​មិន​បានធ្លាក់ចុះក្រោម​ ៦​ភាគរយទេ ចាប់តាំងពីឆ្នាំ​២០១២មក។ លោកស្រី Aung San Suu Kyi បាន​ឈ្នះឆ្នោត ហើយ​បន្ទាប់មកក៏បាន​ជំរុញ​ប្រទេសលោកខាង​លិចឱ្យ​​ដកទណ្ឌកម្ម​ចេញពីប្រទេ​សលោកស្រី​។​ ​

ខណៈនោះដែរលោក​ Htin Kyaw ប្រធានាធិបតីស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ា​ក៏បាន​​ជំរុញ​អ្នកវិនិយោគ​ពី​ប្រទេស​អាស៊ាន​ផងដែរ។​​

សេដ្ឋកិច្ច​របស់មីយ៉ាន់ម៉ា​បានធ្លាក់ចុះ​បន្តិ​ចដោយសារតែ​ទឹកជំនន់​កើតឡើង​ក្នុងរយៈពេល ៣ ខែ មាន​ខ្យល់ព្យុះ  Komen ដែ​លធ្វើឱ្យ​ GDP ធ្លាក់ចុះ ៣ភាគរយ​។​

បើទោះបីជាមានការធ្លាក់ចុះបន្តិច​ក៏ដោយ មីយ៉ាន់ម៉ា​បានត្រៀម​ខ្លួនរួចជាស្រេច​​ដើម្បីទាក់ទាញលំហូរ​អ្នកវិនិយោគ​បរទេស​ និង​អ្នក​ជំនាញ​នៅក្នុង​កិច្ច​ប្រជុំ​ស្តីពីអចលនទ្រព្យភូមា​​ Property Report Congress Myanmar ​នៅខែក្រោយ​នេះដែរ​។ របៀបវារៈកំពូលនៅក្នុង​កិច្ច​ប្រជុំ​នេះ​គឺស្តីពីចក្ខុវិស័យ​​នៃ​អចលនទ្រព្យ​ក្នុង​តំបន់​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print