ខេត្តក្រចេះ៖ គ្រប់បុត្រធីតារួមទាំងស្វាមីផងដែរ គួរយល់ពីអារម្មណ៍មួយនេះ ពិតជាលំបាកធ្ងន់ធ្ងរណាស់ដល់ស្ត្រីជាភរិយា ជាម្តាយឆ្លងទន្លេមិនរួច ហើយនៅឆ្ងាយពីគ្រូពេទ្យ តើគាត់នឹងទ្រាំតស៊ូដល់កម្រិតណា?
...
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិស្រែថ្មាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានករណីស្ត្រីម្នាក់ឆ្លងទន្លេមិនរួចដោយមានផលពិបាកយ៉ាងធ្ងន់ធ្ងរពីព្រោះមណ្ឌលសុខភាពនៅឆ្ងាយ ផ្លូវថ្នល់មិនអំណោយផលក្នុងការសម្រាប់ធ្វើដំណើរ ម្យ៉ាងវិញទៀតភាពក្រីក្រសម្រាប់ពួកគាត់ក៏ដុនដាបខ្លាំងណាស់ដែរ។
នៅពេលនេះគេឃើញកម្លាំងយុវជនយើងបានសម្រេចជួយសែងស្ត្រីនេះដោយអង្រឹងឆ្ពោះទៅមណ្ឌលសុខភាពដែរមានចំងាយប្រជិត១០គីឡូម៉ែត្រនឹងមានឆ្លងទូកទៀតមិនដឹងថាទៅដល់យ៉ាងណាយើងមិនទាន់ដឹងទេ សូមតាមដានបន្តរទៀតពិព្រោះគាត់មិនមានថវិការគ្រប់គ្រាន់ទេ សង្ឃឹមថា អាជ្ញាធរ ដែនដីបានដឹងករណីនេះមេត្តាជួយដោយមធ្យោបាយណាដល់គាត់ផង៕
ដោយ សុខ ខេមរា
...