លើសពីអាណិត ឡើងពីខេត្តក្រចេះ មករកបងស្រី នៅក្រុងព្រះសីហនុ តែមិនជួប …គួរអោយអាសូរទឹកចិត្តមួយនេះ !

ចែករំលែក៖

ខេត្តព្រះសីហនុ : តាមព័ត៌មានបឋម បានឲ្យដឹងថា, កុមារ៉ាម្នាក់ ដោយទឹកចិត្តនឹករលឹកបងស្រី ខានជួបមុខយូរ និងបាត់ដំណឹង សុខចិត្តធ្វើដំណើរ តាមរថយន្តតាក់ស៊ី ពីខេត្តក្រចេះ មកកាន់ក្រុង-ខេត្តព្រះសីហនុ ក្នុងគោលបំណង បានជួបមុខបងស្រី ប៉ុន្តែមកដល់ខេត្តព្រះសីហនុ បែរជារកមិនឃើញបងស្រីរបស់ខ្លួន មិនដឹងធ្វើការនៅទីណា គ្មានលេខទូរស័ព្ទទំនាក់ទំនង ដឹងត្រឹមតែថានៅខេត្តព្រះសីហនុ ធ្វើការក្នុង កាស៊ីណូ។

សូមបញ្ជាក់ថា, កុមារាឈ្មោះ សៀន រតនា មកពី ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្វែងរក បងស្រីបង្កើត ឈ្មោះ សៀន សៀវ  ដែលមកធ្វើការ នៅកាស៊ីណូ មួយកន្លែង អស់រយ:ពេល ៣ ថ្ងៃមកហើយ  .. ទើបរដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានបញ្ជូនគាត់ ទៅអង្គការ ម្លប់តាប៉ាង ដើម្បីសុវត្ថិភាពកុមារ នៅវេលាម៉ោង ៥និង០០ នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិលមុិញនេះ ។ 

សូមរម្លឹកថា, បើបងស្រី បានដឹង មេត្តាសុំគេមកជួបប្អូនផង អាណិតគ្នាណាស់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print