សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប : នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ ក្រោម​ប្រធានបទ​”​ក្តី​ស្រមៃ​ និង​ក្តីសង្ឃឹម​”​នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏ដូចជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ​ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិខ្មែរ​នេះ។ 

ព្រឹត្តិការណ៍​អង្គរ​សសង្ក្រាន្ត ជា​ព្រឹត្តិការណ៍​នៃ​ការ​លើកយក​នូវ​កេរ​តំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់​និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំលេច​ឡើងជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជាច្រើន​ដូចជា​៖ ល្បែង​ប្រជា​ប្រិយ របាំ​បុរាណ របាំ​ប្រពៃណី​ និង​របាំ​ប្រជាប្រិយ ការបង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់​ និង​កម្មវិធី​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ ជាច្រើន​ទៀត​។ 

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:៣០នាទីព្រឹក៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print