សង្ស័យចេះអំពើអាបធ្មប់យកដំបងវាយលោកតាអាចារ្យម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដំបងឈើជ្រុងវាយទៅលើលោកតាអាចារ្យម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣។

លោកវរ:សេនីយ៍ឯក ចន សុភិតបានឲ្យដឹងថាជនសង្ស័យឈ្មោះមឿន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពយកដំបងឈើជ្រុងប្រវែង១ម៉ែត្រ១តឹក ទំហំប៉ិនកំភួនដៃ វាយទៅលើជនរងគ្រោះឈ្មោះស្រុះ សារឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរអាចារ្យវត្ត ចំនួន៣ដំបង ត្រូវចំក្រោមថ្ងាស និងក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកបានបន្តថាក្រោយពីកើតហេតុកម្លាំងជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបានសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយសម្លាប់ជនរងពិតមែន មូលហេតុដោយសារខឹងជនរងគ្រោះ ចេះអំពើអាបធ្មប់(ផ្លូវងងឹត)។

បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការបន្តតាមនិតិវិធីសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print