ខេត្តសៀមរាប : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច និងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈភ្នំគូលេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់លើភ្នំគូលេន សូមជួយតាមថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងពិធីតាមបែបសាសនានេះដែរ ព្រះសង្ឃគង់នៅទីអារាមវត្តភ្នំគូលេន បានស្វាធ្យាយចំរើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យឱ្យកើតមានដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
បន្ទាប់ពីបានអញ្ជើញបួងសួងនៅតាមទីសក្ការៈគ្រប់ទីកន្លែងលើភ្នំគូលេនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមអភិរក្ស មន្រ្តីបរិស្ថាន ដែលមានភារកិច្ចការពារតំបន់ភ្នំគូលេន និងបានអញ្ជើញនាំយកក្រណាត់ស សារុង ក្រម៉ា និងថវិកាជូនតាជី យាជី ប្រជាពលរដ្ឋ ប្រមាណជាង ៥០០នាក់លើភ្នំគូលេន ក្នុងស្មារតីមនុស្សធម៌ និងការគោរពស្រលាញ់ដោយស្មោះស្ម័គ្របំផុត៕
ដោយ : សិលា