លោក ហ៊ុនម៉ានី និងលោកស្រី អញ្ជើញ ក្នុងពិធីទៅវត្ត និងវាលុកចេតិយ

ចែករំលែក៖

ខេត្តសៀមរាប : គឺជាកម្មវិធីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដប្រារព្ធឡើងក្នុងអត្ថន័យ ដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធ ដែលប្រតិស្ឋាននៅឯឋានតាវត្តិង្ស, ដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមក និងជាការសាមគ្គីគ្នាក្នុងការប្រមែប្រមូលខ្សាច់របស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ដើម្បីយកខ្សាច់មកកសាងសំណង់សាសនានានា។ នេះជាថ្លែង របស់ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ហើយបង្ហោះជាផ្លូវការ របស់ផេក (ព្រឹត្តិការណ៍អង្គរសង្រ្កាន្តAngkor Sankranta)។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពុទ្ធបរិស័ទតែងតែប្រារព្ធពិធីពូនភ្នំខ្សាច់ ដោយគេពូនភ្នំមួយធំនៅចំកណ្តាល និងភ្នំតូចៗ៤នៅសងខាង ធ្វើរាជវ័តព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស ដែលហៅថា វាលុកចេតិយ។ បងប្អូន ប្រជាពលរដ្ឋខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់១គ្រាប់ៗ ដែលចាក់ពូននោះ ផ្ដល់អានិសង្សដល់អ្នកដែលបានពូនភ្នំខ្សាច់នោះ ហាក់បីដូចជាបានចូលរួមកសាងព្រះចេតិយថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្សខ្ពស់បំផុត។ 

នេះជាកម្រងរូបភាពខ្លះៗ នៃការពូនភ្នំខ្សាច់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមេសា នៅបរិវេណវត្តខាងត្បូងប្រាសាទអង្គវត្ត។

#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta 

#AS10 #UYFC #ក្តីស្រមៃនិងក្តីសង្ឃឹម។

សូមបញ្ជាក់ថា, -វាលុកចេតិយ , ជាពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print