ជាជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីដាំកញ្ឆាខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានសមត្ថកិច្ចសហការឆ្មក់ចូលទៅឃាត់ខ្លួនករណីលួចដាំកញ្ឆាដោយខុសច្បាប់។

ការចុះបង្ក្រាបនោះដឹកនាំចង្អុលបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការ​នគរបាលខេត្តមណ្ឌលគិរី​។
កក្នុងប្រតិបត្តិការនោះវេលាម៉ោង១០.៣០​នាទី​ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣មានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​
ដោយមានការសម្របសម្រួលពី លោក អ៊ាង​ សុគន្ធ​ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី​ និងមានការចូលរួមពីលោកអភិបាល ស្រុកពេជ្រាដា​ កម្លាំងអធិការស្រុកពេជ្រាដាចុះដល់ទីតាំងដាំកញ្ឆាមួយកន្លែងស្ថិតនៅភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២​នាក់ ទី១.ឈ្មោះ ង្វៀន​ វ៉ាន់ហ្វាង​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិវៀតណាម ទីលំនៅភូមវូយបា​ ឃុំធុងដូរ​ ស្រុកវិញ​ ខេត្តងាអាន​ ប្រទេសវៀតណាម។

ទី២.ឈ្មោះ ហ្វាម​ វ៉ាន់ថាយ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិវៀតណាម​ មានទីលំនៅ​ភូមិវូយបា​ ឃុំធុងដូ​រ ស្រុកវិញ ខេត្តងាអាន​ វៀតណាម​ កាន់លិខិតឆ្លងដែនលេខ C2369263។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន÷.កញ្ឆាស្ងួតចំនួន​ ០២កញ្ចប់ , .ជីគីមីចំនួន​ ៣០​ ការុង
.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , .កែវជ័របណ្តុះកូនកញ្ឆា ចំនួន​ ៥០០កែវ , .ជញ្ជីងថ្លឹងកញ្ឆាក្រៀម​ ចំនួន ០៣គ្រឿង , .ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន​ ០៣​ គ្រឿង , .ថង់វេចខ្ចប់កញ្ឆា ចំនួន​ ៤៣៨ ថង់ , .ជីម្សៅបំប៉នកញ្ឆា​ ចំនួន​ ០៨កញ្ចប់ , .ថ្នាំជ្រលក់កញ្ឆា ចំនួន​ ១២កំប៉ុង , .ថ្នាំបាញ់ស្មៅ ចំនួន​ ០៤កញ្ចប់
.ធុងបាញ់ថ្នាំ ចំនួន​ ០១ , .ស្លាកលេខម៉ូតូ(វៀតណាម)​ចំនួន​ ០២សន្លឹក , .ការុងចំនួន​ ១៧៦​ ការុង , .អាវសម្រាប់ការពារបាញ់ថ្នាំ​ ១ឈុត , .ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន​ ០២ប្រអប់ , .ថ្នាំប៉ូវកញ្ឆា​ ០១ធុង២០លីត្រ , .ថូរជ័រដាំកញ្ឆាចំនួន​ ៧២០ថូ , .សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន​ ១២កញ្ចប់ , .លិខិតឆ្លងដែនចំនួន​ ០៣ក្បាល , .ប័ណ្ណសំគាល់ខ្លួនចំនួន​ ០២សន្លឹក , .ឯកសារចំនួន​ ៤២សន្លឹក។

. ក្នុងកាចុះបង្រ្កាបនោះសមត្ថកិច្ចបា​នកាប់ដេីមកញ្ឆាស្រស់​ នឹងដុតកម្ទេចចោលចំនួន​ ១០៦៧១​ ដេីម​ ទម្ងន់​ ១២០៥គីឡូក្រាម ។
ប្រភពបានឱ្យដឹងថាជនជាតិវៀតណាមទាំងពីរនាក់បានសារភាពថា ពួកគេគ្រាន់តែជាកម្មករដាំ និងថែរក្សា ឱ្យថៅកែរបស់ពួកគេតែប៉ុណ្ណោះ ។

ចំណែកថៅកែបានរត់គេចខ្លួនភ្លាមៗក្នុងពេលកម្លាំងចុះបង្ក្រាប។ប្រភពបង្ហើបថា ផ្ទៃដីដាំកញ្ឆានេះជាកម្មសិទ្ធិរបស់លោក ម៉ៅ ធនារក្ស អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មណ្ឌលគិរី ។

ជុំវិញករណីខាងលើនេះ លោក ម៉ៅ ធនារក្ស មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន​ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print