ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ : គ្រោះថ្នាក់ចរាចរណ៍ស្លាប់៩នាក់ និងរបួស ១៧នាក់

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គ្រោះថ្នាក់ចរាចរណ៍បាន កើតឡើងចំនួន ១៧លើក បានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៩នាក់ និងរបួសចំនួន ១៧នាក់ ដោយក្នុងនោះរបួសស្រាលចំនួន ១នាក់ និងធ្ងន់ចំនួន ១៦នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន ១៧លើក កើតលើរាជធានី ខេត្ត ចំនួន ១២ មានដូចជា : ខេត្តបន្ទាយមានជ័យ របួស ២នាក់ . កំពង់ចាម របួស ២នាក់ . កំពង់ស្ពឺ របួស ១នាក់. កណ្តាល ស្លាប់ ១នាក់ . ក្រចេះ ស្លាប់ ១នាក់ . ភ្នំពេញ របួស ៣នាក់ . ពោធិសាត់ ស្លាប់ ១នាក់ និងរបួស ១នាក់. រតនគីរី ស្លាប់ ១នាក់ និងរបួស ២នាក់ . ព្រះសីហនុ របួស ១នាក់ . តាកែវ របួស ១នាក់ . ប៉ៃលិន ស្លាប់ ១នាក់ និងរបួស ៤នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ៤នាក់។

សូមបងប្អូនជនរួមជាតិ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង សាច់ញាតិក្រុមគ្រួសារ និងអ្នកដទៃ។ ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ! ដូច្នេះការបើកបរ ត្រូវមានកត្តាយោគយល់គ្នា ហាមបើកបរពេលទទួលទានគ្រឿងស្រវឹង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print