ខេត្តសៀមរាប : ថ្ងៃអាទិត្យ ១១ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ព្រិន្ទបាលឯក ប៉ាត អ៊ួក កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ ទទួលបានពានរង្វាន់ ជើងឯកគុនល្បុក្កតោ ព្រឹត្តការណ៍អង្គរសង្រ្កាន ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោយពីចូលរួមការប្រកួតជម្រុះរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦។
សូមបញ្ជាក់ថា, ទិដ្ឋភាពនៅក្នុងបរិវេណលានជល់ដំរី ក្រោយបញ្ចប់ពិធីដង្ហែព្រះពុទ្ធបដិមា និង ពិធីស្រង់ព្រះ។
បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកម្សាន្ដប្រកបដោយដួងចិត្តជ្រះថ្លា ស្នាមញញឹម ភាពរីករាយទាំងអស់គ្នា អមជាមួយតន្រ្តីនៅភូមិខ្ញុំ ដែលបានរំលេចឲ្យឃើញពីសាមគ្គីភាព និងការអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តថ្ងៃទីបីនេះ។
អនុស្សាវរីយ៍ទាំង ១០ឆ្នាំ ត្រូវបានយកមកប្រមូលផ្តុំនៅក្នុងកម្មវិធី ពិពរណ៍អង្គរសង្ក្រាន្ត។ ពិពរណ៍នេះ បានរំលេចនូវគ្រប់ទិដ្ឋភាពនៃការរៀបចំព្រឹត្តិការណ៍នេះក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដើម្បីជាកេរ្តិ៍មរតកទៅយុវជនជំនាន់ក្រោយ ឱ្យពួកគេបានចងចាំពីតម្លៃនៃការចូលរួម មានមោទកភាពចំពោះការចូលរួមរបស់ពួកគេ បណ្តុះចិត្តស្រលាញ់ វប្បធម៌របស់ខ្លួន នឹងឈានទៅដល់ការក្លាយខ្លួនជាអ្នកការពារវប្បធម៌របស់ខ្លួននាពេលអនាគត។
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #ក្ដីស្រមៃនិងក្ដីសង្ឃឹមនិងក្ដីសង្ឃឹម #AngkorSankranta #AS10 ។
សូមបញ្ជាក់ថា : ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានផ្តល់វេទិកាជូន “កម្មវិធីមនុស្សធម៌ នេះមិនមែនជាសុបិន” ដែលជាកម្មវិធីមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋខ្មែរបានការស្វែងរកសាច់ញាតិដែលបានបែកបាក់ក្នុងសម័យសង្គ្រាម និងដោយសារមូលហេតុផ្សេងៗ បន្ទាប់ពីសម័យសង្គ្រាម។
ក្នុងនោះក្រុមការងារបានរកឃើញបាន២គ្រួសារក្នុងនោះ៖
– ក្រុមគ្រួសារ លោកស្រី ធី ដែលបានបែកបាក់ក្រុមគ្រួសារជាង៤០ឆ្នាំ ក្នុងសម័យសង្គ្រាមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបប្រល័យពូជសាសន៍ ប៉ុល ពត)។ លោកស្រី ធី បានរកឃើញអ្នកម្តាយដែលមានព្រះជន្មាយុ ៨២ឆ្នាំ និងសមាជិកផ្សេងទៀតចំនួន ១១២នាក់។
– ក្រុមគ្រួសារលោកស្រី ច្រឹប ដែលបានបែកគ្នាក្នុងអាយុប្រហែល៩ឆ្នាំ ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកស្រីក៏បានរកឃើញសមាជិកគ្រួសារ ៧នាក់វិញ។
សូមចូលរួមអបអរសាទរដល់សមាជិកក្រុមគ្រួសារ របស់លោកស្រី ធី និងលោកស្រី ច្រឹប ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តគម្រប់ខួប១០ឆ្នាំ។
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta #AS10 #UYFC #ក្តីស្រមៃនិងក្តីសង្ឃឹម ៕
ដោយ : សិលា