ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ការងារសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហ៊ានទី២
...
ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប សម្រេចលទ្ធផលបានប្រមាណ ៨០ភាគរយហើយ ។
សូមរំលឹកជូនថា ការដ្ឋានសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហ៊ានទី២ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការបើកកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖ ជីកប្រឡាយមេថ្មីប្រវែង ៦,៨០០ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូចចំនួន ២១កន្លែង ។
នៅពេលបញ្ចប់ការដ្ឋានជំហ៊ានទី២ នេះប្រឡាយមេស្ទឹងព្រះស្រុក ដែលមានប្រភពទឹកពីស្ទឹងព្រះស្រុក និងស្ទឹងផ្លាំង នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ២,៩០០ហិកតាស្ថិតនៅក្នុងឃុំសសរស្តម ព្រៃជ្រូក និងឃុំយាម ស្រុកពួក ខេត្តសៀមរាប ៕
ដោយ៖ រស្មី
...