ក្រសួងធនធានទឹក និងឧតុនិយម ៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា នេះ ការងារសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហ៊ានទី២ សម្រេចលទ្ធផល ៨០ភាគរយហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ការងារសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហ៊ានទី២

...
ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប សម្រេចលទ្ធផលបានប្រមាណ ៨០ភាគរយហើយ ។

សូមរំលឹកជូនថា ការដ្ឋានសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហ៊ានទី២ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការបើកកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖ ជីកប្រឡាយមេថ្មីប្រវែង ៦,៨០០ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូចចំនួន ២១កន្លែង ។

នៅពេលបញ្ចប់ការដ្ឋានជំហ៊ានទី២ នេះប្រឡាយមេស្ទឹងព្រះស្រុក ដែលមានប្រភពទឹកពីស្ទឹងព្រះស្រុក និងស្ទឹងផ្លាំង នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ២,៩០០ហិកតាស្ថិតនៅក្នុងឃុំសសរស្តម ព្រៃជ្រូក និងឃុំយាម ស្រុកពួក ខេត្តសៀមរាប ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (9)

ដោយ៖ រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print