ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៧លើក (យប់ ៧លើក)។
របាយការណ៍ដដែលបន្តថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ របួសសរុប ១៧នាក់ របួសធ្ងន់ ១៦នាក់ របួសស្រាល ១នាក់ (មិនពាក់មួកសុវត្ថិភាព ១៧នាក់)។ ដោយឡែកមូលហេតុដែលនាំឱ្យគ្រោះថ្នាក់ រួមមាន៖ ល្បឿន ៨លើក (ស្លាប់ ៣នាក់), មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់ ៤លើក (ស្លាប់ ៦នាក់), ស្រវឹង ១លើក, និងកត្តាអាកាសធាតុ ១លើក។
សូមជម្រាបជូនថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២០លើក (យប់ ១០លើក) ថយចុះ ៥លើក និងអ្នកស្លាប់ថយចុះ ៩នាក់ បើប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០២២។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២០លើក (យប់ ១០លើក) បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់ (មិនពាក់មួកសុវត្ថិភាព ៤០នាក់) បើប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៥លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៦នាក់ របួសសរុប ៣៤នាក់ របួសធ្ងន់ ២៧នាក់ របួសស្រាល ១នាក់ (មិនពាក់មួកសុវត្ថិភាព ៧នាក់)។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា៖ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន ល្បឿន ៧លើក (ស្លាប់ ២នាក់) មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ៥លើក (ស្លាប់ ៣នាក់) ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់)៕ដោយ៖សហការី