អធិការខណ្ឌដង្កោ​ ដឹកនាំកម្លាំងជំនាញ​សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ​ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ. នៅថ្ងៃអាទិត្យ ១១រោច ខែចេត្រ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលា​ម៉ោង​១២.០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹមសុីថា​ បានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខជនសង្ស័យឈ្មោះ TIAN HENG WEI ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនលេខ EH19311219 ដែលសង្ស័យករណី បង្ខាំងជម្រិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

     ក្នុងនោះសមត្ថកិច្ចបានចុះពិនិត្យឃើញទូកដែកម៉ាក GOLDEN MODEL GD-110 ពណ៌ទឹកប្រាក់រកឃើញសម្ភារៈដូចខាងក្រោម៖

     -កាំភ្លើងម៉ាក 20RAKI M906-T ពណ៌ខ្មៅ លេខ 2204170 ចំនួន ១, បង់កាំភ្លើងចំនួន០១ និងគ្រាប់កាំភ្លើងចំនួន ០៦ គ្រាប់ 

     -កាំភ្លើងម៉ាក Lock 30 ពណ៌ខ្មៅលេខ TWT886 ចំនួន ០១ ,បង់កាំភ្លើងចំនួន ០១ និងគ្រាប់កាំភ្លើងចំនួន ១០ គ្រាប់

    -លិខិតឆ្លងដែនចិនចំនួន ០៤ក្បាលដែលមាន ១-ឈ្មោះ XU PAN PAN លេខ EJ2703940,  ២-ឈ្មោះ TIAN HENG WEI លេខ EH1931219 ,៣-ឈ្មោះ MIAO QIAN LONG លេខEJ6164745 , ៤-ឈ្មោះ ZHU XINYU លេខ EJ9709133 

   -ប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកគត់។

   -បញ្ចប់នៅវេលាម៉ោង១២:១៥នាទីថ្ងៃខែឆ្នាំដដែល។

...

      បច្បុន្ននេះ​ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print