ផ្ទះប្រជាពលរដ្ឋជិត៣០០ខ្នងរងការខូចខាត និងមនុស្ស២នាក់បាត់ខ្លួននិងរងរបួសធ្ងន់​ ក្នុងករណីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង​ បានឱ្យដឹងថា​ ករណីគ្រោះធម្មជាតិដោយសារខ្យល់កន្ទ្រាក់​ បានបំផ្លាញលំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ​ក្នុងខេត្តស្ទឹងត្រែង បណ្ដាលឱ្យ​បោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។

របាយការណ៍ដដែល​បន្តថា​ ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់​កន្ទ្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា​ ឆ្នាំ​២០២៣នេះ មាន​ចំនួនសរុប​២៧០​ខ្នងផ្ទះ មាន ២៧៥គ្រួសារ ។

...

ដើម្បីជាការឆ្លើយតប អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្ត​បាន​ចុះសួរ​សុខទុក្ខ​ និង​នាំយកអំណោយចែកជូនដល់គ្រួសារ​ដែល​រងគ្រោះនៅ​ស្រុកមួយចំនួន ​នៅ​រសៀល​ថ្ងៃទី១៧​មេសានេះ ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងារចុះសួរដុខទុក្ខប្រជាពលរដ្ឋ​ដែលរងផល​ប៉ះពាល់​នៅក្នុងសង្កាត់សាមគ្គី និងនៅតាមតំបន់មួយចំនួនទៀត​អាជ្ញាធរក្នុង​មូលដ្ឋានបាន​ចុះជួយ​ និងពិនិត្យឆ្លើយតបតាមភាពជាក់ស្ដែង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print