នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៣២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យនៅព្រឹកថ្ងៃ​អង្គារ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស និងជនជាតិខ្មែរ ៣២នាក់​ ,នេះបើ​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៦ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៧ ខែមេសា​ម្សិលមិញនេះ​។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់ថា​៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៥០ករណី មានមនុស្ស ២,១៣២នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨០៦សំណើ និងបិទសំណុំរឿង ២៧៥សំណើ (រកឃើញមនុស្ស ១,២១៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៩នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៧៧ករណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print