ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យនៅព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស និងជនជាតិខ្មែរ ៣២នាក់ ,នេះបើគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៦ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៧ ខែមេសាម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៥០ករណី មានមនុស្ស ២,១៣២នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨០៦សំណើ និងបិទសំណុំរឿង ២៧៥សំណើ (រកឃើញមនុស្ស ១,២១៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៩នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៧៧ករណី៕ដោយ៖សហការី