អាមេរិកចាប់ខ្លួនជនជាតិចិន២នាក់នៅញូវយ៉កពីបទសង្ស័យបង្កើតប៉ុស្តិ៍ប៉ូលិសសម្ងាត់

ចែករំលែក៖

ជនជាតិអាមេរិកដើមកំណើតចិនពីរនាក់ត្រូវបានប៉ូលិសទីក្រុងញូវយ៉កចាប់ខ្លួនដោយចោទប្រកាន់ថាបានធ្វើប្រតិបត្តិការ “ស្ថានីយប៉ូលិសសម្ងាត់” របស់ជនជាតិចិននៅ Chinatown ក្នុង Manhattan (ញូវយ៉ក សហរដ្ឋអាមេរិក) ។

អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួន មានវ័យប្រហែល៦០ឆ្នាំ ជនជាតិអាមេរិកដើមកំណើតចិនទាំងពីរនាក់នេះប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរ គឺពីបទសមគំនិតក្នុងតួនាទីជាភ្នាក់ងាររបស់រដ្ឋាភិបាលចិន ដោយមិនបានជូនដំណឹងដល់អាជ្ញាធរអាមេរិក និងការរារាំងដល់យុត្តិធម៌។ បុរសទាំងពីរនាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីបានបង្ហាញខ្លួនដំបូងក្នុងតុលាការ Brooklyn ។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថា លោក Liu និងលោក Chen ដែលជាពលរដ្ឋអាមេរិកទាំងពីរបានរួមគ្នាដឹកនាំអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានបេសកកម្មក្នុងការផ្តល់កន្លែងជួបជុំសង្គមសម្រាប់ប្រជាជនមកពីខេត្ត Fujian របស់ប្រទេសចិន។
លោក Michael Driscoll ប្រធានការិយាល័យ FBI នៃទីក្រុងញូវយ៉ក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា “នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិរបស់យើង” ។
រដ្ឋអាជ្ញាបាននិយាយថា នៅឆ្នាំ 2022 លោក Liu បានបង្កើត “ស្ថានីយប៉ូលិស” ហើយត្រូវបានស្នើដោយរដ្ឋាភិបាលចិនដើម្បីស្វែងរកអត្តសញ្ញាណអ្នករស់នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានគេចាត់ទុកថាជាសកម្មជនប្រជាធិបតេយ្យ។
Breon Peace បានប្រាប់អ្នកយកព័ត៌មានថា យើងមិនអាចនឹងមិនអត់ឱនចំពោះ “ការគាបសង្កត់របស់រដ្ឋាភិបាលចិន” ចំពោះសកម្មជនប្រជាធិបតេយ្យ “ជ្រកកោន” នៅក្នុងប្រទេសនេះទេ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print