យានយន្ត ០៤គ្រឿង​ ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​ ០៧នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ២១នាក់​ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី១៨ ខែមេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានរកឃេីញយានយន្តសរុបចំនួន ០៤គ្រឿងទៀតទូទាំងប្រទេស​ ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៨ ខែមេសានេះ ក្នុងនោះមានម៉ូតូ ០១គ្រឿង និងរថយន្ត ០៣គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៦៣៩គ្រឿង ក្នុងនោះមានម៉ូតូ ១,០៧៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៦២គ្រឿង។​ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ល្មើសសញ្ញា។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញាជាដើម។

ដោយ​ឡែក​សម្រាប់ថ្ងៃទី១៨ ខែមេសានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ២១នាក់ (របួសធ្ងន់ចំនួន ១២នាក់)។ សូមជម្រាបជូនថា​ រយៈពេល ១៨ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៤នាក់ របួស ២១៣នាក់ (របួសធ្ងន់ ១៥៣នាក់)។ 

...

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print