ភ្នំពេញ : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រជាពលរដ្ឋ គោរព ស្រឡាញ់ ជាស្ថាបនិក សន្តិភាព រហូតដល់មាន ទិសស្លោកថា,
– អរគុណសន្តិភាព !
– អរគុណនយោបាយ ឈ្នះ ឈ្នះ !
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ។ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះនូវរូបថតចំនួន 4 សន្លឹក គឺរូបសម្ដេចតេជោផ្ទាល់ ជាមួយនឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឧត្តមភរិយា មានន័យថា, រូបថតចំនួន 3 សន្លឹក សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឈុត បុរាណដ៏ស្រស់ស្អាត ថតខណៈសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីមហាសង្ក្រាន្ត ឆ្នាំថ្មីនៅខេត្តសៀមរាបអង្គរ។ និងមួយសន្លឹកទៀត សម្ដេចថតបីឆ្នាំមុន ដែលជាក់ស្ដែង រូបថតសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបង្ហាញភាពស្រស់ស្អាត សមរម្យ ស័ក្តិសមជាថ្នាក់ដឹកនាំប្រទេសជាតិ ទាំងរូបថតថ្មីៗនេះ និងរូបថតបីឆ្នាំមុនដែលសម្ដេចបានបង្ហាញ ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា , មានបងប្អូនមួយចំនួនមានយោបល់ថា
រូបថតខ្ញុំនិងភរិយាក្នុងឈុតសម្លៀកបំពាក់ថ្ងៃបើកអង្គរសង្រ្កាន្តជារូបថតដែលស្អាត ក្នុងចំណោមរូបថតដែលស្អាតនៃបងប្អូនផ្សេងទៀតក្នុងគ្រានោះដែរ។
សម្ដេចតេជោមានប្រសាសន៍ទៀតថា, ខ្ញុំមិនហ៊ាននិយាយខ្លួនឯងទេទុកឲ្យបងប្អូនប្រៀបធៀបរូបថតកាលពី៣ឆ្នាំមុនជាមួយរូបថតនាពេលនេះតើមួយណាក្មេងជាងនិងស្អាតជាង៕
ដោយ : សុខ ខេមរា