គ.ជ.ប៖ ប្រកាសបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ គ.ជ.ប ប្រកាសបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១  ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី។​ នេះបេី​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅថ្ងៃពុធទី​១៩​ ខែមេសា​ ឆ្នាំ​២០២៣។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បានបញ្ជាក់ថា​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងារ របស់ គ.ជ.ប។

ក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតតាមក្រុង ស្រុកនីមួយៗយ៉ាងល្អិតល្អន់នៅចំពោះមុខតំណាង គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅទីស្តីការ គជប។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ ការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រៀបចំការបោះឆ្នោតនៃខេត្តពាក់ព័ន្ធ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១៦តពស) កំណត់ហេតុត្រួតពិនិត្យបញ្ជាក់ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១១ស) និង លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១៤ស) ឡើយ។

សូមជម្រាបជូនថា តាមផែនការមេ និងប្រតិទិនការងាររបស់ គជប ការបែងចែកអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់យ៉ាងយូរ ត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីឈានដល់ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នាពេលខាងមុខ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print