ចិនបានផលិតដ្រូនចារកម្មមួយមានល្បឿនហោះហើរលឿនជាងសំឡេង ៣ដង

ចែករំលែក៖

កាសែត Washington Post រាយការណ៍ថា យោធាចិនកំពុងរៀបចំដាក់ពង្រាយយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក (UAV) ដែលអាចហោះហើរបានយ៉ាងហោចណាស់បីដងនៃល្បឿនសំឡេង។

ការវាយតម្លៃនេះគឺស្ថិតក្នុងចំណោមការលេចធ្លាយព័ត៌មាន យោធាសម្ងាត់កំពូលពីសេវាស៊ើបការណ៍ភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក។ របាយការណ៍បាននិយាយថា “យោធាចិនឆាប់ៗនេះអាចនឹងដាក់ពង្រាយ UAVs ឈ្លបយកការណ៍ក្នុងរយៈកម្ពស់ខ្ពស់ ដែលអាចធ្វើដំណើរបានយ៉ាងតិចបីដងនៃល្បឿនសំឡេង ដែលពង្រឹងសមត្ថភាពរបស់ប្រទេសចិនក្នុងប្រតិបត្តិការឃ្លាំមើល” ។
យោងតាមឯកសារនេះ រូបភាពផ្កាយរណបចុះថ្ងៃទី៩ ខែសីហា ឆ្នាំមុន បង្ហាញពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួនពីរគ្រឿង ដែលបាញ់បង្ហោះកាំជ្រួច WZ-8 នៅឯមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងកើតប្រទេសចិន ដែលមានចម្ងាយប្រហែល 560 គីឡូម៉ែត្រពីដីគោកពីទីក្រុងសៀងហៃ៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print