សោកស្តាយ ! ថ្ងៃនេះមានកូនផ្សោតឈ្មោល ០១ក្បាល បានស្លាប់ នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សូមជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី មានកូនផ្សោត​ឈ្មោល​ ០១ក្បាល បានស្លាប់ នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមការពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយនិងដាច់ព្រួយចំហៀងទាំងសងខាង។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យ ក្រុបការងារបានសន្និដ្ឋានថា កូន ផ្សោតនេះស្លាប់ដោយជាប់មង។

បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទម៉ង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។

ទន្ទឹមនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ ដៃគូពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេគង្គនេះ។

ជាលទ្ធផលការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់មានការថយចុះប្រមាណពី៥០ទៅ៦០%។ ទោះយ៉ាង
នេះក្ដី​ ការ​ឆ្លៀតឱកាស​ប្រេី​មង ​ សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួន ដែលជា
ហេតុនាំឱ្យសត្វផ្សោតស្លាប់។

ជាថ្មីម្តង ទៀតរដ្ឋបាលជលផល សូមអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទ ត្រូវបាន​ ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វ ផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៏ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់និង ថែរក្សាបន្ត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print