រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន​ជាមួយប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

      អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ

មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន៣ ដលមានលទ្ធផលដូចខាងក្រោម៖

១- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាបាននូវ ចីរភាពនៃការកៀរគរប្រមូលចំណូល និងកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព និង យុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធ ឱ្យមានភាព សាមញ្ញនិងងាយស្រួលក្នុងការបង់ពន្ធ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងក្លាយជាឧបករណ៍គតិយុត្តមួយដែលមានលក្ខណៈពេញលេញ គ្រប់ ជ្រុងជ្រោយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកំណែទម្រង់មុតស្រួច និងស៊ីជម របស់រាជរដ្ឋាភិបាល ក្នុងការកៀរគរ និងប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿជាក់ទុកចិត្តបាន ដើម្បីធានាបាននូវចីរភាព កំណើនសេដ្ឋកិច្ច ចីរភាព កំណើនចំណូល ការប្រកួតប្រជែងដោយស្មើភាពគ្នានិងយុត្តិធម៌ និងសមធម៌សង្គម ក៏ដូចជាការ បង្កើនភាពអនុគ្រោះដល់បរិយាកាសធុរកិច្ច ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម និងការទាក់ទាញការវិនិយោគរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

– សេចក្តីព្រាងច្បាប់នេះ មាន ២០ជំពូក និង ២៥៥មាត្រា​

– លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ន រដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់  

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print