រថយន្តដឹកទឹកបុកម៉ូតូ បណ្ដាល​ឲ្យ​ក្មេងប្រុស២នាក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្មេងជំទង់២នាក់បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងត្រងចំណុចស្រះទឹកកាស៊ីណូឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។

     តាមរបាយការរបស់សមត្ថកិច្ចបញ្ជាក់ថាៈ មុនពេលកើតហេតុឈ្មោះ គូ សុគីន ភេទប្រុស អាយុ18ឆ្នាំ  ជាតៃកុងរថយន្តដឹកទឹក

កូរេមួយគ្រឿងក្បាលពណ៌ខៀវពាកស្លាកលេខភ្នំពេញ3A.5980ធ្វើដំណើរលើទ្រូងផ្លូវបញ្ច្រាសទិសពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នបានបុកនិងម៉ូតូម៉ាក់វេវអត់ស្លាកលេខពណ៏ខ្មៅពីជើងទៅត្បូងបណ្ដាលអោយមនុស្ស ម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មី ។

 របាយការដដែលថាៈជនរងគ្រោះទី១.ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ 14ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  (ស្លាប់)។

ទី២.ឈ្មោះ ហើម ភេទប្រុស អាយុ 17ឆ្នាំ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  (របួសធ្ងន់)ពេលបញ្ជូលទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណក្រុងប៉ោយប៉ែត ធ្វើការវាស់វែងតាមនីតិវិធី ចំណែករថយន្តដឹកទឹក និង ម៉ូតូត្រូវ កម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print