នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត : ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ

ចែករំលែក៖

ភ្នំពេញ : ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់និងបងស្រីទាំងពីររបស់គាត់ផងដែរ)🥰🥰 ។ នេះជាប្រសាសន៍ របស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ ភ្ជាប់ជាមួយរូបថត ២សន្លឹក ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា, ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ🙏🙏 

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា, ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ😅 ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងបន្តថា, ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក😃😃 

ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង😅

 #ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print