បុរសម្នាក់​បេីករថយន្តLEXUS RX350​ បុករបាំងថ្មបាក់អស់មួយកង់​

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង​ បានបេីករថយន្តម៉ាក​ LEXUS RX350​ មួយគ្រឿងក្នុងល្បឿនលឿន​ រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យបាក់របាំងថ្មមួយកង់ខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាងទៀត​ រីឯរថយន្តបង្កបានខ្ទេចមួយចំហៀងខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២៣​ នៅចំណុចក្បែរស្ទុបចំការមន​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញរថយន្តម៉ាក​ LEXUS RX350 ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ព្រះសីហនុ​ 2D-1134 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុករបាំងថ្មពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាងទៀតរងការខូចខាត​ ។ រីឯរថយន្តបង្កក៏បានដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​និងកាងមុខ​ រងការខូចខាតយ៉ាងដំណំ​ តែក្នុងហេតុការណ៍មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ គេសង្កេតឃេីញបុរសម្នាក់បេីកទ្វារចេញពីរថយន្តបង្ក​ដោយទំនងជាស្រវឹងស្រា​ មួយសន្ទុះក៏គេចខ្លួនបាត់បន្សល់រថយន្តបង្កទុកចោលកន្លែងកេីតហេតុ​ ។ បន្ទាប់មកទេីបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងសហការគ្នាជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print