ខឹងម្ដាយជំពាក់ប្រាក់ធនាគារច្រើនពេក​ លំបាកចិត្តទិញសាំង៣លីត្រដុតសំលាប់ខ្លួននៅស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ បុរសម្នាក់បានសំរេចចិត្តធ្វើអត្តឃាតចាក់សាំងដុតសំលាប់ខ្លួនឯងនៅលើផ្ទះស្លាប់យ៉ាងអាណោចអធ័ម

...
ខណះត្រូវភ្លើងឆាចឆេះខ្លោចមើលលែងស្គាល់កាលពីវេលាម៉ោងជាង៥រសៀលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៦ស្ថិតនៅភូមិបឹងអណ្តែង​ ឃុំតាសួស​ ស្រុកស្វាយជ្រំ។

យោងតាមលោក​ ពិន​ អាន​ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាៈ​ បុរសដែលធ្វើអត្តឃាតមានឈ្មោះ​ ខាត់​ ដនអាយុ២៨ឆ្នាំ​ មុខរបររត់រឺម៉កកង់បីមានទីលំនៅភូមិបឹងអណ្តែង​ ឃុំតាសួស​ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថាក្រុមគ្រួសារជនរងគ្រោះខាងលើបានជំពាក់ប្រាក់ធនាគារព្រមទាំងបានខ្ចីប្រាក់អ្នកភូមិជាច្រើននាក់យូរឆ្នាំមកហើយខណះមិនមានលទ្ធភាពដោះបំណុលអោយអស់។

ប្រភពបន្តថាៈ​ ជនរងគ្រោះគឺធ្លាប់ចងករចំនួនពីលើកមកហើយប៉ុន្តែដោយត្រូវបានក្រុមគ្រួសារបងប្អូននិងអ្នកជិតខាងជួយទាន់ព្រមទាំងនិយាយលួងលោមថាកុំអោយគិតខ្លីបែបនេះព្រោះយើងនៅមានជីវិតអាចសន្សំប្រាក់ដោះបំណុលគេអស់ហើយ។ ប៉ុន្តែស្រាប់តែនៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីជនរងគ្រោះបានត្រលប់មកពីរត់កង់បីក៏ឈាងចូលទិញសាំង៣លីត្រពីអ្នកភូមិដែលមានទីលំនៅក្បែរគ្នាបន្ទាប់មកក៏បានយកសាំងឡើងទៅលើផ្ទះចាក់ពីលើពូកព្រមទាំងស្រោចលើខ្លួននិងយកដែកកេសដុតសំលាប់ខ្លួនតែម្ដង។

ក្រោយពីឆេបឆេះក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនៅខាងក្រោមផ្ទះនិងអ្នកភូមិនាំគ្នាស្រែកហៅប្រជាពលរដ្ឋជួយពន្លត់ប៉ុន្តែអកុសមិនអាចទប់ស្កាត់បានទេព្រោះភ្លើងកំពុងឆេះពេញ​ទំហឹងដោយបានត្រឹមតែសំរក់ទឹកភ្នែកតែប៉ុណ្ណោះ។

សមត្ថកិច្ចបានបន្តថាៈ​ ក្នុងហេតុការណ៏នេះផ្ទះជនរងគ្រោះត្រូវបានអ្នកភូមិជួយពន្លត់ទាន់ពេលមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕​

image

image

image

ដោយ៖​ យឹម​ សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print