រថយន្តឡិចស៊ីស៤៧០ ម្ចាស់ទំនងស្រវឹងស្រា បើកបុកក្បាលនាគចែកទ្រូងផ្លូវខូច១កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តឡិចស៊ីស៤៧០ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់

...
ចំនួន១កង់ និងរងខូចខាតរថយន្តបង្កខាងមុខផងដែរ ។​

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខអគ្គស្នងការដ្ឋាននគរបាលជាតិ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស៤៧០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6009 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកចុះពីលើស្ពានអាកាសក្បាលថ្នល់ចុះមកផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ១កង់ពេញទំហឹង បណ្តាលឱ្យរងការខូចខាតខ្ទាតមកកណ្តាលថ្នល់ ចំណែករថយន្តបែកកង់មុខខាងឆ្វេង និងរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់ពីបង្កហេតុ អ្នកបើករថយន្តបង្កបានហៅរថយន្តសេរីទំនើប១គ្រឿងទៀតឱ្យមកអូសដើម្បីយករថយន្តគេចខ្លួនមិនទទួលខុសត្រូវ ប៉ុន្តែត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ឃាត់ឱ្យឈប់ផងដែរ ។

បន្ទាប់ក្រោយមកសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

IMG_0364

IMG_0362

IMG_0358

IMG_0360

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print