នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង : របៀបការពារសុខភាពទប់ទល់រលកកំដៅក្តៅ​ , ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

ចែករំលែក៖

ភ្នំពេញ : នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់អំពី របៀបការពារសុខភាពទប់ទល់រលកកំដៅក្តៅ​ ។ ក្នុងនោះបានពន្យល់

– រលកកំដៅមានបញ្ហាសុខភាពអ្វីខ្លះ ?

១. ជំងឺខ្សោះជាតិទឹក: ទទួលទានទឹកមិនគ្រប់គ្រាន់

២. ធ្វើឱ្យមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរចំពោះ អ្នកជំងឺដែលមានជំងឺបេះដូង និងជំងឺផ្លូវ ដ៏ង្ហើមស្រាប់

៣. ជំងឺនឿយហត់ដោយក្តៅខ្លាំង

៤. ជំងឺដាច់សរសៃឈាមខួរក្បាល។

-បុគ្គលណាខ្លះដែលរងគ្រោះដោយរលកកំដៅ ?

១. មនុស្សចាស់ – ជាពិសេសមនុស្សចាស់ មានអាយុលើសពី ៧៥ ឆ្នាំនិងស្ត្រី

២. បុគ្គលដែលមានជំងឺធ្ងន់ធ្ងរ ឬមានជំងឺរាំរៃ រួមមានជំងឺបេះដូង ជំងឺសួត ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺផាកឃីនសុន និងជំងឺសុខភាពផ្លូវចិត្ត

៣. បុគ្គលដែលប្រើថ្នាំច្រើនមុខ

៤. ទារកនិងកូនក្មេង

៥. បុគ្គលប្រើថ្នាំញៀន គ្រឿងស្រវឹង

៦. បុគ្គលដែលចំណាយពេលច្រើននៅខាងក្រៅ  ឬកន្លែងក្ដៅ។

-គន្លឹះការពារសុខភាពទប់ទល់ នឹងអាកាសធាតុក្តៅ

១. បើអ្នកត្រូវចេញទៅខាងក្រៅ ត្រូវស្ថិតនៅក្នុងម្លប់ ជាពិសេសចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ៣ រសៀល

២. ត្រូវបាំងឆ័ត្រការពារកំដៅថ្ងៃ ពាក់មួក និងសំលៀកបំពាក់ ស្ដើងៗ និងស្រាល

៣. ទទួលទានភេសជ្ជៈ និងអាហារត្រជាក់ និង ជៀសវាង គ្រឿងស្រវឹង កាហ្វេអ៊ីន និងភេសជ្ជៈក្តៅ

៤. ងូតទឹកត្រជាក់ ឬត្រាំទឹកត្រជាក់លើស្បែក ឬសម្លៀកបំពាក់

៥. បិទបង្អួចនៅពេលថ្ងៃ និងបើកវានៅពេលយប់ នៅពេល ដែលសីតុណ្ហភាពនៅខាងក្រៅបានធ្លាក់ចុះ

៦. ប្រើកង្ហារ ប្រសិនបើសីតុណ្ហភាពទាប់ជាង ៣៥ ដឺក្រេ

៧. ឧស្សាហ៍ពិនិត្យសីតុណ្ហភាពក្នុងបន្ទប់ ជាពិសេសកន្លែងដែល មនុស្សដែលមានហានិភ័យខ្ពស់រដឺនៅ និងគេង។

-ត្រូវប្រុងប្រយ័ត្នចំពោះបុគ្គលមានសញ្ញា នៃជំងឺទាក់ទងនឹងក៏ដៅខ្លាំង

បុគ្គលដែលមានអារម្មណ៍មិនស្រួលខ្លួនរួមជាមួយនឹងសីតុណ្ហភាពខ្ពស់ ក្នុងអំឡុងពេលអាកាសធាតុក្ដៅ បុគ្គលនោះអាចនឹងមានជំងឺនឿយហត់ ដោយកំដៅ ឬជំងឺដាច់សរសៃឈាមខួរក្បាល ។

សញ្ញានៃការហត់នឿយក្នុងកំដៅរួមមានៈ

– អស់កម្លាំង

– វិលមុខ

– ឈឺក្បាល

– មានអារម្មណ៍មិនស្រួលខ្លួន

– បែកញើសច្រើន ហើយស្បែកប្រែជាស្លោក និងស្អិត ឬឡើងកន្ទួល កំដៅក្រហម

– រមួលក្រពើនៅដៃ ជើង និងក្រពះ

– ដកដង្ហើមញាប់ឬចង្វាក់បេះដូងញាប់

– ខ្លួនប្រាំនមានកំដៅខ្ពស់លើសពី ៣៨

– ស្រេកទឹកខ្លាំងណាស់

– ទន់ខ្សោយ អស់កំលាំងល្អិតល្មួ។

– ការព្យាបាល និងសង្គ្រោះបឋម

– ផ្លាស់ទីអ្នកជំងឺទៅកន្លែងត្រជាក់

– ដោះសម្លៀកបំពាក់ដែលមិនចាំបាច់ទាំងអស់ ដូចជាអាទិ៍ ឬស្រោមជើង

– ផ្តល់ភេសជ្ជៈជាតិទឹក ឬទឹកត្រជាក់

– ធ្វើឱ្យស្បែករត្រជាក់ – បាញ់ ឬអេប៉ុងត្រជាក់ និងបក់ខ្យល់ឱ្យរុំក្រណាត់ត្រជាក់ ដាក់ក្រោមក្លៀក គល់ភ្លៅជាដើម

– សង្គ្រោះអ្នកជំងឺរហូតដល់មានភាពប្រសើរ អ្នកជំងឺ នឹងចាប់ផ្តើមត្រជាក់ និងមានអារម្មណ៍ធូរស្រាលក្នុង រយៈពេល ៣០ នាទី ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print