ក្រោយធ្លាយរឿងអាស្រូវលើគ្រែច្រើនពេក ! បក្សភ្លើងទៀន ដកលោក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ហើយ .. !

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក គង់ មុនីកា កូនលោក គង់ គាំ ជាអគ្គលេខាធិការគណបក្សស្តីទី។

ទីបំផុត ! លោក លី សុធារ៉ាយុត្តិ ដែលមានឈ្មោះអាសោចដោយរឿងអាស្រូវ​លើ​គ្រែ ត្រូវបានគណបក្សភ្លើងទៀន សម្រេចដកចេញពីតំណែងអគ្គលេខាធិការបក្ស​ហើយ ជៀសវាងប្រឈមការរិះគន់ធ្ងន់ៗពេក ។

រឿងអាស្រូវផ្លូវភេទនោះ ធ្វើឱ្យប៉ះពាល់តម្លៃសីលធម៌សង្គម និងជាគំរូដ៏អាក្រក់មួយ។ ការបែកធ្លាយរឿងអាស្រូវនេះ នាំឱ្យផ្ទុះការរិះគន់ជាច្រើន ចំពោះចរិតអសីលធម៌ និងភាពមិនថ្លៃថ្នូររបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន។ 

យោងតាមសេចក្តីសម្រេចផ្លាស់ប្តូរតំណែងអគ្គលេខាធិការបក្សនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា ការដកតំណែងលោក លី សុធារ៉ាយុត្តិ បានធ្វើឡើងបន្ទាប់ពីរឿង​អាស្រូវផ្លូវភេទរវាងលោក លី សុធារ៉ាយុត្តិ និងនារីជាច្រើន ត្រូវបានគេទម្លាយតាមបណ្តាញសង្គមជាបន្តបន្ទាប់ មានទាំងសំឡេងសាសង ការប្រើពាក្យពេចន៍អសីលធម៌ ស្មើសត្វធាតុ ជាមួយនារីកំណាន់ចិត្ត ជាមួយសមាជិករបស់ខ្លួន ជាមួយប្រពន្ធរបស់គេ៕ 

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print