បើអឺរ៉ុបបញ្ជូននាវាល្បាតទៅកាន់តំបន់សមុទ្រកោះតៃវ៉ាន់គឺអាចបង្កការប្រឈមមុខដាក់គ្នាជាមួយចិន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយថាប្រទេសជាសមាជិកសហភាពអឺរ៉ុប គួរតែបញ្ជូននាវាចម្បាំងទៅល្បាតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទប់ស្កាត់សកម្មភាពយោធារបស់ទីក្រុងប៉េកាំង។

លោក បូរ៉ែល បានគូសបញ្ជាក់ នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតបារាំង ឡឺ ហ្សួរណាល់ ឌូយ ឌីម៉ង់ (Le Journal du Dimanche) កាលពីថ្ងៃសៅរ៍ចុង សប្ដាហ៍មុនថា «តាមពិតទៅ អឺរ៉ុបត្រូវតែមានវត្តមានជាចាំបាច់លើបញ្ហាតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងយើងខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ នោះហើយជា មូលហេតុដែលខ្ញុំអំពាវនាវឱ្យមានកងនាវាចររបស់អឺរ៉ុបល្បាតនៅតាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងតំបន់ដ៏សំខាន់នេះ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការញុះញង់និងការប្រកួតប្រជែងគ្នាលើសដែនកំណត់ផងដែរ»។
លោក បូរ៉ែល នឹងត្រូវធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទាំង ២៧របស់ EU នាថ្ងៃចន្ទនេះ ដោយទំនាក់ទំនង EU-ចិន នឹងក្លាយជាប្រធានបទ ដ៏សំខាន់មួយ។ ប្រសិនបើការស្នើឡើងរបស់លោក បូរ៉ែល ទទួលបានការគាំទ្រមែន នោះ វានឹងក្លាយជារឿងដ៏កម្រណាស់សម្រាប់នាវាចម្បាំងអឺរ៉ុប ក្នុងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
កាលពីឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពង្រាយនាវាចម្បាំង HMS Queen Elizabeth ទៅកាន់សមុទ្រចិនខាងត្បូងរួចហើយ។ ដោយឡែក បារាំង ហុល្លង់ និងអាល្លឺម៉ង់ ក៏ត្រូវបានចាត់ទុកថាជាប្រទេសសហភាពអឺរ៉ុបដែលមានសមត្ថភាពបំពេញបេសកកម្មល្បាតនៅឆ្ងាយពីដែនដីរបស់ខ្លួន ដូចជាតំបន់ប៉ាស៊ីហ្វិកខាងលិចជាដើម៕ដោយធីរីណា

...

រូប​ថត​ :TTXVN -VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print