សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអុជ​ទៀនធូប​គោរពបូជា​ជូន​ដួង​វិញ្ញាណក្ខន្ធមាតាបិតា នៅ​មហា​ចេតិយ ក្នុងវត្តព្រះបារមីវង្កតបុរី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជ​ទៀនធូប​គោរពបូជា​ជូន​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហា​ភក្តី​សប្បុរិស​ភោ​គាធិបតី ហ៊ុន នាង និង មហា​ឧបាសិកា ឌី ប៉ុក ដែលបានតម្កល់នៅ​មហា​ចេតិយ ក្នុងវត្តវត្តព្រះបារមីវង្កតបុរីហៅវត្តទួលក្រសាំង ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក​ដ៏ថ្លៃ​ថ្លា​​​របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា​សិកា ឌី ប៉ុក ដែលជាបិតា និងមាតា បង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ 

បន្ទាប់ពីពិធីបូជាទៀនធូបរួចហើយ សម្ដេច​តេ​ជោ និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បានអញ្ជើញ​ជា​អធិបតី​ក្នុង​អង្គពិធី​សំណេះសំណាល កាត់​ខ្សែបូ និង​កាត់​ឫស​សីមា វេរ​រណ្តាប់​កាន់​អង្គ​ប្រគេន​ព្រះសង្ឃ និង​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​នៅថ្ងៃនេះផងដែរ៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print