ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជទៀនធូបគោរពបូជាជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ដែលបានតម្កល់នៅមហាចេតិយ ក្នុងវត្តវត្តព្រះបារមីវង្កតបុរីហៅវត្តទួលក្រសាំង ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា និងមាតា បង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
បន្ទាប់ពីពិធីបូជាទៀនធូបរួចហើយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញជាអធិបតីក្នុងអង្គពិធីសំណេះសំណាល កាត់ខ្សែបូ និងកាត់ឫសសីមា វេររណ្តាប់កាន់អង្គប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យនៅថ្ងៃនេះផងដែរ៕
ដោយ : សិលា