សម្ដេចក្រឡាហោមដឹកនាំកិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមជាមួយលោកជិន លីវក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

វៀតណាម÷នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយ ឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារឹក ប្រកបដោយស្មារតីមិត្តភាព និងយោគយល់គ្នាទៅវិញ ទៅមក។ ភាគីទាំង ពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការរវាងបណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម និយាយដោយ ឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីប្រទេសទាំងពីរ ក្នុងនោះ មានបណ្តាខេត្តជាប់ព្រំដែន បានសហការរៀបចំសកម្ម ភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ «ឆ្នាំមិត្តភា ព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ ២០២២» រួមចំណែកបង្កើនការយល់ដឹងរបស់បណ្តាស្រទាប់ប្រជា ជននៃប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូនជ្រុំនូវទំនាក់ ទំនងភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។

សេចក្ដីប្រកាសរួមបន្តថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេស ទាំងពីរ ក្នុងការម្ចាស់ការសហការកសាងក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈ ងាយស្រួលដល់កិច្ចសហ ប្រតិបត្តិការរបស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានឯកភាពបន្តជួយឧបត្ថម្ភដល់បណ្តាខេត្តជាប់ព្រំដែនឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងដោះ ស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានាដែលបានកើតមានឡើង។ នេះបើតាមសេចក្ដីប្រកាសដដែល។

សេចក្ដីប្រកាសព័ត៌មានរួមក៏បានបញ្ជាក់អំពីការអបអរសាទរការរៀបចំដោយជោគជ័យពិធីប្រកាសដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិតិនណាម (ខេត្តតៃនិញ)-ម៉ឺនជ័យ(ខេត្តព្រៃវែង) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និង ពិធីប្រកាសសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹកវិញ សឿង (អានយ៉ាង)-ក្អមសំណ(កណ្តាល) កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនេះ ភាគីទាំងពីរឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិតើនណាម(តៃនីញ)-ម៉ឹនជ័យ(ព្រៃវែង) ដើម្បី ឈានទៅរៀប ចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែននេះ ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា- វៀតណាម)ឱ្យបានឆាប់។ ភាគីទាំងពីរឯកភាពពិភាក្សាលទ្ធភាពដាក់ឱ្យដំ ណេរ-ការច្រកទ្វារទ្វេភាគីជីមៀត(មណ្ឌលគីរី)-ដាក់រ៉េ (ដាក់ឡាក់)។

...

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងដែរថា ភាគីទាំងពីរអបអរសាទរពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិ- សញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០។ ទន្ទឹមនេះ ភាគីទាំងពីរស្វាគមន៍ចំពោះពិធីផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនកម្ពុជា- វៀតណាម ខ្នាត ១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំង ពីរ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print