សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនម្នាក់ ទៅសាលាដំបូងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យឈ្មោះ ប្លុង ស្រស់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅស្ថិតក្នុងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសាម្សិលមិញនេះ នៅត្រង់ចំណុចលំនៅឋាន ស្ថិតក្នុងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។

សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន៖

»  ម្សៅមេតំហ្វេតាមីនចំនួន ១២កញ្ចប់ ស្មើនឹងទម្ងន់ ២៨.៨១ក្រាម (ទម្ងន់សុទ្ធ) 

» ទូរស័ព្ទដៃចំនួន ០១ គ្រឿង 

» ដាវសាំម៉ូរ៉ៃចំនួន ០១ ដើម

» កាំភ្លើងកែច្នៃចំនួន ០១ ដើម និងសម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print